Ad Code

សាខា​កាំកុងត្រូល ​ណែនាំ​អោយ​អាជីវករ​ជ្រើសរើស​យក​ទំនិញ​ល្អ​មក​លក់​បញ្ចៀស​ការ​ប៉ះពាល់​ដល់​សុខភាព​កុមារ



ស្ទឹងត្រែង ៖ ក្នុង​សកម្ម​ភាព​ចុះ​ពិនិត្យ​ទំនិញ​ នៅ​សាលាបឋមសិក្សា​ខេត្តស្ទឹងត្រែង​ថ្ងៃទី​២៧ ខែមិថុនា​ ឆ្នាំ​២០១៨​ សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង បាន​ណែនាំ ក្រុម​អាជីវករ អ្នកលក់​ចំណីអាហារ​នៅ​តាម​សាលារៀន​ត្រូវ ចេះ​ជ្រើសរើស​ទំនិញ​ល្អៗ​មក​លក់ ​ដើម្បី​ជួយ​ការពារ​សុខភាព​ដល់​កុមារ​។



លោក​គឹម ​ប្រុស ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា សកម្មភាព​នេះ គឺ​ចង់​ឲ្យ​ក្រុម​អាជីវករ​ភ្ញាក់​រលឹក​ចូលរួម​លើក​កម្ពស់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ជា​ពិសេស​ គឺ​កុមារ​ដែល​មក​រៀន​ទិញ​ចំណីអាហារ​បរិភោគ​និង​ជៀសវាង​កុំ​ឲ្យ ប៉ះពាល់​សុខភាព និង កើតមាន ជំងឺ​ផ្សេងៗ​។



ជា​មួយ​នេះ​ លោក​បាន​ធ្វើ​ការ​ពន្យល់​និង​ហាមប្រាម​ដល់​អាជីវករ​ត្រូវ​ចេះ​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​មក​ដាក់​តាំង​លក់​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ ​ឬ​ ដាក់​លាយ​ឡំ​គ្នា​វា​ធ្វើ​ឲ្យ​ទំនិញ​នោះ​ខូចគុណភាព​។



លោកស្រី​ហោ លក្ខិណា​ អាជីវ​ការលក់ដូរ​នៅ​សាលារៀន​នេះ​បាន​សំដែង​ការ គាំទ្រ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ដែល​បាន​ចុះ​មក​ពិនិត្យមើល​ទំនិញ​នេះ​វា​មាន​ប្រយោជន៍​ ប្រៀប​បាន​ទៅ​នឹង​ការ​ដាស់​ស្មារតី​ទាំង​អ្នកលក់​និង​អ្នកទិញ​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ថែរក្សា​សុខភាព​ដល់​កូនចៅ​យើង។



លោកស្រី​សំណូមពរ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​ទៅ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ទីកន្លែង​នៅ​តាម​សាលារៀន​ ព្រោះ​ជា​កន្លែង​មួយ​ប្រឈម ហើយ​កុមារ​ចៀស​មិន​ផុត​ពី​ការទិញ​យក​ទៅ​បរិភោគ​នោះទេ​។



សូម​បញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ដកហូត​ចំណីអាហារ​មួយចំនួន​ដែល​ខូចគុណភាព​យក​ទៅ​ទុក​កម្ទេចចោល​ផងដែរ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu