Ad Code

មេដឹកនាំ​កំពូល​ខ្មែរ​អ៊ីស្លាម​អរគុណ បងប្អូន​សហគមន៍​ខ្មែរ​អ៊ីស្លាម បាន​ចូលរួម​ការពារ​សុខសន្តិភាព​ជូន​ខ្លួនឯង​តាមរយៈ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លើកឡើង​ថា បងប្អូន​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាន​ចូលរួម​ការពារ​សុខសន្តិភាព​ជូន​ខ្លួនឯង និង​ប្រជាជាតិ​កម្ពុជា ដោយសារតែ​បងប្អូន បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការបោះ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង​ជា​កត្តា​សំខាន់​។

លោក​អូស្មាន ហាស្សាន់ បាន​បញ្ជាក់​បែបនេះ ក្នុង​ពិធី​ប្រគល់​អំណោយ​សប្បុរស​ធ​ម៌​ជូន បងប្អូន​ពលរដ្ឋ​សហគមន៍​ខ្មែរឥស្លាម ៣០០​គ្រួសារ នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ២​កើត ខែ​បឋមាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី ១៤ មិថុនា ២០១៨ នៅ​វិហារ​ឥស្លាម​គីឡូម៉ែត្រ​លេខ​៨។



លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា អាស្រ័យហេតុនេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្លេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា របស់​បងប្អូន​ជនរួមជាតិ ជាពិសេស​បងប្អូន​ខ្មែរឥស្លាម នៅតែ​រក្សា​គោល ជំហរ​យ៉ាង​មុតមាំ កា​រស​ម្រេច​ចិត្ត​ឈរ​លើ​ឆន្ទៈ​ដ៏​ត្រឹមត្រូវ ក្នុង​ការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨​នេះ ដែល​ឈរ​លំដាប់​លេខ​រៀង​ចុងក្រោយ​គេ គឺ​លេខ​រៀង​ទី​២០ ដើម្បី​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ត​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី និង​នៅ​ជា​ម្លប់​ដ៏​កក់ក្តៅ​ដល់​យើងទាំងអស់គ្នា។



លោក អូស្មាន ហាស្សាន់ ក៏បាន​លើកឡើង អំពី​សមិទ្ធផល​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង និង​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រួម​ជាមួយនឹង​គោលនយោបាយ​ល្អៗ​នានា ដែល​បាន​ផ្តល់​ជូន និង​លះបង់​តស៊ូ ក្រោម​ការដឹកនាំ​របស់​គណបក្ស ប្រជាជន​កម្ពុជា​។ ព្រោះ​កម្ពុជា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា សហគមន៍ អន្ដរជាតិ​បាន​មើល​ឃើញ​ថា​ ប្រជាពលរដ្ឋ បាន​រួមរស់​សម្បូរ សប្បាយ ក្រោម​ដំបូល​សន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និង​គ្មាន​ការរើសអើង​ពូជសាសន៍ អ្វី​ឡើយ។ មិនតែប៉ុណ្ណោះ បាន​ផ្ដល់​ភាពកក់ក្ដៅ ដល់​បងប្អូន បាន​ប្រក​បរប​ផ្សេងៗ រក​ទទួលទាន និង​ទទួលបាន​សិទ្ធិ​ជំនឿ​ស្មើៗ​គ្នា​រៀងៗ​ខ្លួន រហូតដល់​សព្វថ្ងៃ។

សូម​បញ្ជាក់​ថា អំណោយ​សប្បុរស​ធ​ម៌​ផ្ទាល់​របស់​លោក អូស្មាន ហាស្សាន់ ដែល​បាន​នាំយកមក ប្រគល់​ជូន​បងប្អូន​ព​ល​រដ្ឋ​ខ្មែរ​អ៊ីស្លាម ៣០០​គ្រួសារ ក្នុង​ឱកាស​បិទ​ខែ​បួស​រ៉ា​ម៉ា​ឌន ដែល​មាន​រយៈពេល ៣០​ថ្ងៃ​គត់ ត្រឹក​ថ្ងៃ​១៤​មិថុនា​នេះ គឺ​ក្នុង​មួយ​គ្រួសារៗ ទទួល​បាន​អង្ករ ១៥​គីឡូ និង​ថវិកា ២​ម៉ឺន​រៀល រួម​ជា​មួយ​សប្បុរសជន ប្រទេស​អេ​មី​រ៉ាត់ តាមរយៈ​សមាគម​កូ​ប្រា​ស៊ី​មុ​ស្លិ​ម​កម្ពុជា ក៏បាន​ចូលរួម​ចំណែក​ក្នុង​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu