Ad Code

អាកា​រៈ​លើស​សម្ពាធ​ឈាម អាយុ​៥០​ឆ្នាំ​ពាក់ព័ន្ធ​ទៅនឹង​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​បាត់បង់​ការចងចាំ dementia



សម្ពាធ​ឈាម​ ដែល​កើន​ឡើង​ពេល​ឈាន​ចូល​ដល់​អាយុ​៥០​ឆ្នាំ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​បាត់បង់​ការ​ចងចាំ ភ្លេចភ្លាំង dementia នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក។ នេះ​ជា​សេចក្តី​រាយការណ៍​ធ្វើឡើង​ដោយ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​។

ការសិក្សា​ស្រាវជ្រាវ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន The European Heart Jounal បាន​រក​ឃើញ​ថា ចំណុច​ខ្ពស់​នៃ​សម្ពាធ​ឈាម (Systolic blood pressure) ចាប់ពី​១៣០​ទៅ​បាន​កើនឡើង​នូវ​ហានិភ័យ​ហើយ​មិន​ថា​កម្រិត​១៤០​ដែល​តម្រូវ​ឲ្យ​ការព្យាបាល​អាការៈ​លើស​សម្ពាធ​ឈាម​ត្រូវតែ​ប្រើ​ថ្នាំ​តាម​ការផ្តល់​ជា​អនុសាសន៍​។



អ្នកវិទ្យាសាស្ត្រ​បាន​វាស់​សម្ពាធ​ឈាម​ស្ត្រី​និង​បុរស​៨.៦៣៩​នាក់​ នៅ​ឆ្នាំ​១៩៨៥ ពេល​គេ​មាន​អាយុ​ពី​៣០​ដល់​៥៥​ឆ្នាំ​ ក្រោយមក​ក៏​ធ្វើការ​វាស់​សម្ពាធ​ឈាម ជាថ្មី​នៅ​ឆ្នាំ​១៩៩១ ,១៩៩៧ និង​២០០៣ នៅលើ​ដំណាក់កាល​រយៈពេល​យូរ​មួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​សុខុមាលភាព​។

​រហូតដល់​ខែមីនា ឆ្នាំ​២០១៧ ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​៣៨៥​ករណី​នៃ​ជំងឺ​ភ្លេចភ្លាំង​បាត់បង់​ការចងចាំ dementia ។ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​កត្តា​ហានិភ័យ​ជាច្រើន​ក្នុងនោះ​មាន​លក្ខណៈ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បេះដូង​មិន​ដំណើរការ​ព្រមទាំង​ជំងឺ​សរសៃឈាម​បេះដូង គេ​បាន​រកឃើញថា​ ករណី​កម្រិត​សម្ពាធ​ឈាម​ខ្ពស់ (a Systolic Blood pressure) ពេល​អាយុ​៥០​ឆ្នាំមាន​កម្រិត​១៣០​ ឬ​ លើស​ពី​នេះ​ គឺ​វា​រួមចំណែក​នូវ​ហានិភ័យ​នៃ​ជំងឺ dementia នេះ​ដល់​ទៅ​៣៨​ភាគរយ​៕
NYT



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu