Ad Code

លោក​ជំទាវ​ម៉ែន សំអន ​៖ ​សមាជិក​សមាជិកា​បក្ស​ទាំងអស់ ​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​បន្ត​ការអភិវឌ្ឍ​​បន្ថែម​ទៀត



ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន​ឈរ​ឈ្មោះ​អ្នកតំណាងរាស្ត្រ​ពេញ​សិទ្ធិ​មណ្ឌល​ស្វាយរៀង​អាណត្តិ​ទី​៦​បាន​ថ្លែង​ថា សន្តិភាព​មានតម្លៃ​ខ្លាំង​ណាស់​ ដែល​មនុស្សជាតិ​នៅ​លើ​ពិភពលោក​ប្រាថ្នា​ចង់បាន​។

ដូច្នេះ​សមាជិក​សមាជិកា​បក្ស​ទូទាំង​ក្រុង​បាវិត​ក្នុង​ខេត្តស្វាយរៀង​ ត្រូវ​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍ។ ជា​មួយ​គ្នា​នេះ​ដែរ ​បងប្អូន​សមាជិក​សមាជិកា​គណបក្ស​ក្រុង​បាវិត​ទាំងអស់​ត្រូវតែ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​កុំបី​ខាន​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​។ លើសពីនេះ​ទៀត​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏​សំណូមពរ​សមាជិក​សមាជិកា​បក្ស​ទាំងអស់​បន្ត​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​ពលរដ្ឋ​ដើម្បី​ដឹង​អំពី​តម្រូវ​ការពិតៗ​របស់​ពួកគាត់​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត​ខេត្តស្វាយរៀង​ចំនួន​១៩៤​នាក់ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣​កើត​ខែ​បឋមាសាឍ​ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥​ ខែមិថុនា ​ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​ក្រុង​បាវិត​ខេត្តស្វាយរៀង​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​អង្គពិធី ទាំងមូល​ផងដែរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែងបន្តថា ក្នុង​រយៈពេល ជិត​៤០​ឆ្នាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស បាន​ការពារ​ប្រទេស ស្តារ​កសាង​ប្រទេសជាតិ​ឡើងវិញ​ពី​លេខ សូន្យ មកជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​​លើ​គ្រប់​វិស័យ ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​អង្គ​ការចាត់​តាំងរបស់ ខ្មែរ​ក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង​។ លោកជំទាវ​ក៏បាន​លើកឡើង​ផង​ដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​ជា​កត្តា​ដ៏​សំខាន់បំផុត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​ក្នុងន័យ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​​មូលដ្ឋាន​តែម្ដង​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ជូន​ដល់​សមាជិក​សមាជិកា​ប​ក្ស​ទាំងអស់​ត្រូវ​អនុវត្តន៍​ខ្លឹមសារ​ដូចជា ១. មិនត្រូវ​ឲ្យ​មាន​បងតូច បងធំ ការធ្វើ​កូដកម្ម និង​បាតុកម្ម​ផង​នៅក្នុង​រោងចក្រ ដើម្បី​រក្សា​នូវ​តម្លៃ​នៃ​ការវិនិយោគ​នៅក្នុង​មូលដ្ឋាន​។ ២. ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ ថែរក្សា​ស្ថិរភាព​នយោបាយ ថែ​រក្សា​ការពារ​នូវ​សមិទ្ធផល​ដែល​បាន ពី​ការខិតខំ​របស់​រាជរ​ដ្ឋាភិបាល ហើយ​និង​ត្រូវ​ខិតខំ​ដោះស្រាយ​នូវ​ការ​លំបាក និង​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ថ្នាក់មូលដ្ឋាន​។ ៣. ត្រូវ​ចលនា​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ក៏ដូចជា​បងប្អូន​នៅក្នុង​ក្រុមគ្រួសារ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នា​ពេល​ខាងមុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០​ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយៗ​បន្តបន្ទាប់​ទៀត ដើម្បី​រក្សាសុខ​សន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​​របស់​ប្រទេសជាតិ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu