ភ្នំពេញ ៖ កុមាររាប់រយនាក់ ព្រមទាំងឪពុកម្តាយរបស់ពួកគេបានរីករាយ ទទួលបានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការប្រគំតន្ត្រី ឆា-ឈីង ជាលើកដំបូងបង្អស់ ដែលបានប្រារព្ធឡើងនៅឯផ្សារទំនើប AEON Mall 1 ដែលព្រឹត្ដិការណ៍នេះ បានរៀបចំឡើងជាពិសេសដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការប្រគំតន្ត្រី និងកម្មវិធីកំសាន្តមួយចំនួនទៀត។
កម្មវិធី ឆា-ឈីង គឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹង មធ្យោបាយ និងការអនុវត្ត ដល់កុមារអាយុចាប់ពី៧ឆ្នាំ ដល់១២ ឆ្នាំ ដែលពួកគេត្រូវការ ដើម្បីសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ ក្នុងការសម្រេចឲ្យបាននូវគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណុចស្នូលនៃកម្មវិធីនេះ គឺជាខ្សែភាពយន្តគំនូរជីវចលដែលមានរយៈពេល៣ នាទី ដោយចាក់ផ្សាយលើបណ្តាញទូរទស្សន៍ Cartoon Network នៅតំបន់អាស៊ី និងទូរទស្សន៍CTN នៅក្នុងប្រទេសកម្ពុជា។
ការបងើ្តតកម្មវិធី ឆា-ឈីង គឺជាការប្តេជ្ញាចិត្តជាមូលដ្ឋានរបស់ព្រូដិនសលកម្ពុជា ក្នុងការគាំទ្រដល់ការអប់រំកុមារ និងការអប់រំផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេស។ កម្មវិធីនេះ មានគោលបំណងជួយកុមារឲ្យយល់ដឹងអំពីគំនិតមូលដ្ឋាន ក្នុងការគ្រប់គ្រងប្រាក់កាសចំនួន៤ គឺរកលុយ សន្សំ ចាយ និងបរិច្ចាគ។
នាយកផ្នែកអតិថិជននិងទីផ្សារក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក ហ៊ង វុទ្ធី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារពីវ័យក្មេង ក្នុងការជួយរៀបចំឥរិយាបថ ដែលមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ នៅគ្រប់ដំណាក់កាលទាំងអស់នៃការរស់នៅរបស់ពួកគេ។ លោកមានប្រសាសន៍ថា “ក្រុមហ៊ុនព្រូដិនសល មានមោទនភាពក្នុងការនាំយកកម្មវិធីអប់រំ និងកំសាន្ត ដូចជាការប្រគំតន្ត្រី ឆា-ឈីង នេះ មកកាន់ប្រទេសកម្ពុជា។ យើងមានសេចក្តីរីករាយណាស់ដែលបានឃើញកុមារនិងឪពុកម្តាយចូលរួមកំសាន្តក្នុងព្រឹត្ដិការណ៍នេះ។ ក្រុមហ៊ុនព្រូដិនសលជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ គឺជាសសរគ្រឹះមួយក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់កម្ពុជាក្នុងរយៈពេលវែង។
លោកស្រី អ៊ុន បូផាន់ណា ជាអ្នកម្តាយម្នាក់ក្នុងចំណោមអ្នកចូលរួមជាច្រើនទៀត ដែលបានចូលរួមនៅឯការប្រគំតន្ត្រី ឆា-ឈីង បានថ្លែងថា ”កម្មវិធីនេះមានផលប្រយោជន៍សម្រាប់ក្មេងតូចៗ។ តាមខ្ញុំដឹងកម្មវិធី ឆា ឈីង បង្រៀនពីការសន្សំសំចៃលុយនិងការចាយលុយឲ្យបានត្រឹមត្រូវ។ ខ្ញុំគិតថាកម្មវិធីនេះល្អមិនមែនសម្រាប់តែកុមារទេ សូម្បីតែមនុស្សធំដូចខ្ញុំក៏ល្អដែរ”។
លោក មុំ ស៊ីណែត ជាអ្នកចូលរួមម្នាក់ទៀត បានកោតសរសើរយ៉ាងខ្លាំងពីកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារនេះ និងបានអះអាងថា ”អារម្មណ៍ថា សប្បាយរីករាយព្រោះមានការប្រគំតន្ត្រី និងមានក្មេងៗជាច្រើនចូលរួមហើយក្នុងនោះក៏មានកូនខ្ញុំផងដែរ។ ខ្ញុំគិតថាកម្មវិធី ឆា ឈីង មាននេះមានសារប្រយោជន៍ជាច្រើនដល់កុមារ និងមានកម្មវិធីហ្គេមជាដំណាក់កាលដែលធ្វើអោយក្មេងៗកាន់តែឆ្លាត ជាពិសេសបង្រៀនក្មេងឲ្យចេះសន្សំលុយនិងចេះរកលុយ”។
កម្មវិធីអប់រំ និងសកម្មភាពទាំងនេះត្រូវបានរៀបចំឡើងដោយអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលមិនត្រឹមតែចំណាយពេលវេលាដើម្បីរៀបចំព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្តេជ្ញាចិត្ត ផងដែរដើម្បីបង្កើតកម្មវិធីសិក្សាឆា-ឈីង នៅតាមសាលារៀននានាទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments