Ad Code

កូរ៉េខាងជើង​ ប្រារព្ធ​ខួប​សង្គ្រាម​ដោយ​មិនមាន​ពាក្យ​ប្រមាថ​ប្រឆាំង​អាមេរិក



កាលពី​ថ្ងៃ​ចន្ទ ទីក្រុង​ព្យុងយ៉ាង​ បាន​ប្រារព្ធ​ខួប​នៃ​ការចាប់ផ្ដើម​សង្គ្រាម​កូរ៉េ ​ប៉ុន្តែ​ការប្រកាស​រិះគន់​សហរដ្ឋអាមេរិក​តាម​ទម្លាប់​ គឺ​មិនមាន​ទេ ពី​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​។​

ជម្លោះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​១៩៥០​នៅពេលដែល​កូរ៉េខាងជើង​ចាប់ផ្ដើម​កា​រ​ឈ្លានពាន​ដ៏​ធំ​មួយ​នៅ​កូរ៉េខាងត្បូង​ដោយ​ចាប់​យកបាន​ទីក្រុង​សេ​អ៊ូ​ល​នៅ​បី​ថ្ងៃ​បន្ទាប់​។​

ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​បាន​ចោទប្រកាន់​អាមេរិក​ជា​យូរ​មកហើយ​ថា​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​កូរ៉េ​ជា​ផ្នែក​មួយ​នៃ​ផែនការ​សម្រាប់​ការត្រួតត្រា​ជា​សកល​និង​បាន​បន្ទោស​អាមេរិក​ចំពោះ​ការបែងចែក​ឧបទ្វីប​នេះ​ដែល​បាន​ព្រមព្រៀង​រវាង​ក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​បិទ​នៃ​សង្គ្រាមលោកលើកទីពីរ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការដែល​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ប្រទេស​កូរ៉េខាងជើង​ជាធម្មតា​ត្រូវបាន​ដាក់បញ្ចូល​ជាមួយនឹង​ពាក្យ​ប្រមាថ​ប្រឆាំង​អាមេរិក​ជា​រៀងរាល់​ថ្ងៃទី​២៥​ខែមិថុនា​ប៉ុន្ដែ​ឆ្នាំ​២០១៨​នេះ​បានបង្ហាញ​ពី​ករណី​លើកលែង​។​

របាយការណ៍​មួយ​ដែល​ផ្សាយ​ដោយ​កាសែត Rodong Sinmun បាន​ឲ្យ​ដឹងថា “​ជា​រៀងរាល់ឆ្នាំ​នៅថ្ងៃនេះ កងទ័ព​និង​ប្រជាជន​របស់​យើង​បាន​អុំទូក​នៃ​ការចងចាំ ពេញលេញ​នៃ​គោល​លទ្ធិ​និង​ការប្តេជ្ញាចិត្ត​ដើម្បី​ការពារ​ប្រទេស​”​។​

ផ្ទុយទៅវិញ ទាំង​ប្រាំមួយ​ទំព័រ​របស់​កាសែត​នេះ​កាលពី​ឆ្នាំមុន​គឺ​ពោរពេញ​ទៅដោយ​ការរិះគន់​ចម្រុះ​ពណ៌​លើ “​ចក្រពត្តិនិយម​សហរដ្ឋអាមេរិក​” ដោយបាន​ស្តីបន្ទោស​ពួក​អាមេរិក​ចំពោះ “​ការសម្លាប់​រង្គាល​ដែល​ពួកគេ​បានសម្លាប់​ប្រជាជន​កូរ៉េ​រាប់មិនអស់​នៅក្នុង​វិធី​ឃោរឃៅ​និង​សាហាវ​បំផុត​”​។​

គួរ​បញ្ជាក់ថា ខួប​នៅ​ឆ្នាំនេះ​បានកើត​ឡើង​ក្នុង​រយៈពេល​តិចជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណា​ល់​ត្រាំ​បាន​ចាប់ដៃគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​និង​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ប្រទេស​សិង្ហ​បុរី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu