Ad Code

ណាហ្គា​វើ​ល​ដ៏​នឹងមាន​បម្រើ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ពិសេស​សម្រាប់​ក្រុមគ្រួសារ​ចាប់ពី​ថ្ងៃទី​៣​មីនា​តទៅ​



ភ្នំពេញ ​៖ ចង់​ពិសា​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​លក្ខណៈ​គ្រួសារ​មែន​ទេ​? បើ​ដូច្នេះ សូម​នាំ​ក្រុមគ្រួសារ​របស់​អ្នក​មក​ភោជនីយដ្ឋាន 2Pangea របស់​ណាហ្គា​វើ​លដ៍​ដើម្បី​រីករាយ​តាមចិត្ត ខណៈ​យើង​ក៏មាន​កម្មវិធី​កម្សាន្ត​សម្រាប់​កូនតូចៗ​របស់​អ្នក​ផងដែរ ចាប់ផ្តើម​ពីថ្ងៃ​ទី ៣ មីនា​តទៅ​ហើយ។

យើង​មាន​បម្រើ​នៅ​រៀងរាល់​ថ្ងៃអាទិត្យ​ពី​ម៉ោង ១១:៣០ ព្រឹក​ដល់ ៣:៣០ រសៀល ម្នាក់ ១៩,៩៩$ សម្រាប់​មនុស្ស​ធំ និង​ម្នាក់ ១៤$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ ហើយ​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​! រីករាយ​ញ៉ាំ​តាមចិត្ត​គ្រឿង​សមុទ្រ​ស្រស់ ម្ហូប​សាច់ ត្រីឆ្អើរ ត្រី​ស៊ូ​ស៊ី នំ​ភី​ហ្សា ស៊ុត​ពិសេស ម្ហូប​ខ្មែរ និង​បង្អែម​ជាច្រើន​មុខ ឬ​អ្នក​អាច​ឲ្យ​មេ​ចុងភៅ​របស់​យើង​ចម្អិនម្ហូប​ពិសេស​ភ្លាមៗ​ក៏បាន រួមមាន​ប៉ាស់​ស្តា និង​ម្ហូប​ពិសេស​ប្រចាំ​សប្តាហ៍​ដែល​ណែនាំ​ដោយ​មេ​ចុងភៅ​។ ភោជនីយដ្ឋាន​ដែលមាន​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ក៏មាន​អាហារ​ដែល​កូនតូច​របស់​អ្នក​ចូលចិត្ត​ជាច្រើន​ជម្រើស​ផងដែរ ដូចជា​នំ​សូកូឡា នំប៉័ង ស្ករ​សំឡី និង​ការ៉េម​ឆា​ពិសេស​!​។



អ្វីដែល​ធ្វើ​ឲ្យ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​នេះ​កាន់តែ​ពិសេស​នោះ គឺ​អ្នក​អាច​ញ៉ាំ​អាហារ​យ៉ាង​រីករាយ ខណៈ​កូនតូចៗ​របស់​អ្នក អាច​លេង​នៅ​កន្លែង​គូររូប ឬ​លេង​ជាមួយ​អ្នក​សម្តែង​សៀក តួ​ត្លុក និង​អ្នក​ច្នៃ​រូប​ប៉េងប៉ោង​របស់​យើង​។ ធានាថា​ពិតជា​អស្ចារ្យ​! កុំ​ភ្លេច​ណា​! អ្នក​ក៏​អាច​ថតរូប​ជាមួយ​មនុស្ស​យន្ត​នៅ​ភោជនីយដ្ឋាន 2Pangea និង​នៅ​កន្លែង​ផ្សេងៗ​ទូទាំង​ណាហ្គា​វើ​លដ៍​បាន​ផងដែរ​។ អ្នក​ដែល​មក​ញ៉ាំ​នៅ​ភោជនីយដ្ឋាន 2Pangea អាច​ចត​រថយន្ត​ឥតគិតថ្លៃ​នៅក្នុង​ណាហ្គា​ទី ២​។

ក្រៅពី​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​យើង អ្នក​អាចមក​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន 2Pangea ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​រៀងរាល់ថ្ងៃ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​បច្ចុប្បន្ន​របស់​យើង គឺ​អ្នក​ញ៉ាំ​ទី ២ ចំណាយ​តែ ៨$ ប៉ុណ្ណោះ ហើយ​អ្នក​អាច​ពិសា​ប៊ុ​ហ្វេ​បង្អែម​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ភោជនីយដ្ឋាន 2Pangea តម្លៃ ១២$ សម្រាប់​ម្នាក់​។



នៅពេល​មក​ណាហ្គា​វើ​លដ៍ អ្នក​អាច​ឈាង​ចូល​ផ្សារ​ទំនើប​ក្រោម​ដី​ណាហ្គា​ស៊ី​ធី​វ៉ក​ដើម្បី​ជាវ​ទំនិញ​អន្តរជាតិ​ម៉ាក​ល្បី​ជាង ២០០ ម៉ាក​ដោយ​មិន​គិតថ្លៃ​ពន្ធ​។ ហើយ​លោកអ្នក​អាច​ទៅ​ទស្សនាការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ឆាក​ណាហ្គា​វើ​លដ៍​ជាន់​ផ្ទាល់​ដី​ចាប់ពី​ម៉ោង ៥ ល្ងាច​រៀងរាល់ថ្ងៃ​ដែលមាន​របាំ​អប្សរា និង​ភ្លេង​ប្រពៃណី​ព្រមទាំង​មានការ​សម្តែង​សិល្បៈ​អន្តរជាតិ​ថែមទៀត​ផង​។
បន្ទាប់មក អ្នក​អាច​ទៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ដើម្បី​ទស្សនា​ការសម្តែង​សិល្បៈ​សហ​សម័យ​ដ៏​អស្ចារ្យ​ដែល​ផ្តល់ជូន​ចាប់ពី​ម៉ោង ៨ យប់​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​រហូតដល់​ថ្ងៃទី ៣ ខែមីនា​។ សំបុត្រ ផ្តល់ជូន​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍​សម្រាប់​ការសម្តែង​រយៈពេល ៤៥ នាទី​នេះ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទស្សនា​លក្ខណៈ​គ្រួសារ​។ វា​ជាការ​សម្តែង​សិល្បៈ​អំពី​ដំណើររឿង​របស់ Justin និង Cherry អមដោយ​អ្នកសិល្បៈ​អន្តរជាតិ​ដ៏​ប៉ិនប្រសប់​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។

គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី ឬ​ការប្រជុំ​ផ្សេងៗ៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu