Ad Code

ម៉ូតូ​ហុងដា ​បុក​គ្នា​ពេញ​ទំហឹង​ ​ដង្ហើម​ចង្រិត​ទាំងសងខាង



ព្រៃវែង ​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​បុក​ជាមួយ​ហុងដា​វ៉េវ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំងសងខាង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាង​លើ​ បាន​កើត​ឡើង​កាលពី​ព្រលប់​ថ្ងៃទី​១​ ខែ​មិថុនា ​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៩​និង​០០​នាទី​ នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិត​ក្នុងភូមិ​ព្រៃខ្លា​ ឃុំ​កំពង់​សឹង ​ស្រុក​ព្រះ​ស្តេច ​ខេត្តព្រៃវែង។

សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សឹង​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ខាង​លើ​បង្ក​ឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​C១២៥​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៦​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FK,៧០៣៨​ បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ​សួស លាន​ ភេទ​​ប្រុស​ អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ព្រំ​ខ្សាច់​ ឃុំល្វា​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ បើកបរ​ក្នុង​ទិសដៅ​ពី​លិចទៅ​​កើត ហើយ​​​ពេលដែល​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ម៉ែត ចាន់នី ​ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​រស់នៅ​ភូមិ​សំបួ​ ឃុំ​បឹង​ដោល​ស្រុក​ព្រះស្តេច ​ខេត្តព្រៃវែង​ ដែល​​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​​ដង្ហើម​ចង្រិត​ទាំង​សងខាង។

ក្រោយពេល​​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ និង​បាន​ហៅ​រថយន្ត​​សង្គ្រោះ​​ដឹក​ជនរងគ្រោះ​ទាំង​២​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​ព្រះ​ស្តេច។ ចំណែកឯ​ម៉ូតូ​ ក្រោយពី​សមត្ថកិច្ច​​ធ្វើ​​ការវាស់វែង​រួច​បាន​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់​សឹង​រង់ចាំ​ដោះស្រាយ​តាមច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu