Ad Code

កងទ័ព ​៖ យន្តហោះ​អ៊ីស្រាអែល​វាយប្រហារ​គោល​ដៅ​២៥​កន្លែង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​រ៉ុក្កែត​ពី​តំបន់​ហ្គា​ហ្សា



កងទ័ព​បាន​និយាយថា​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយប្រហារ​គោលដៅ​ចំនួន​២៥​នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​រ៉ុក្កែត​ពី​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។​

កងទ័ព​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រ៉ុក្កែត​ប្រហែល​៤៥​គ្រាប់​ត្រូវបាន​បាញ់​ពេញ​មួយ​យប់​ចេញពី​តំបន់​ហ្គា​ហ្សា​ឆ្ពោះទៅកាន់​អ៊ីស្រាអែល​។ រ៉ុក្កែត​ចំនួន​ប្រាំពីរ​គ្រាប់​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Iron Dome។​

សេចក្តីថ្លែងការណ៍​បាន​បន្តថា ជាការ​សងសឹក​, យន្តហោះ​អ៊ីស្រាអែល​បាន​បើក​ការ​វាយឆ្មក់​ចំនួន​បី​លើក​ប្រឆាំងនឹង​ទីតាំង​យោធា​ដែលជា​កម្មសិទ្ធិ​របស់​ច​ល​នា​ឥស្លាម​និយម ហា​ម៉ាស​។​

ការវាយប្រហារ​ថ្មីៗ​នេះ​បានកើត​ឡើងខណៈ​មាន​ភាព​តានតឹង​ខ្ពស់​នៅក្នុង​តំបន់​ហ្គា​ហ្សា​បន្ទាប់ពី​ការតវ៉ា​ដ៏​ធំ​និង​ការប៉ះទង្គិច​គ្នា​ដែល​បាន​ផ្ទុះឡើង​នៅតាម​បណ្តោយ​ព្រំដែន​កាលពី​ថ្ងៃទី​៣០​ខែមីនា​។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១៣២​នាក់​ត្រូវបាន​សម្លាប់​។ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ជា​ជនជាតិ​អ៊ីស្រាអែល​ទេ​។​

កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា “​ក្រុម​ភេរវកម្ម​ហា​ម៉ាស​បាន​សំដៅលើ​ជន​ស៊ីវិល​អ៊ីស្រាអែល​ពេញ​មួយ​យប់​ជាមួយនឹង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​យ៉ាងខ្លាំង​ក្លា​ហើយ​កំពុង​អូសទាញ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​និង​ជន​ស៊ីវិល​របស់ខ្លួន​ឲ្យ​ចូលក្នុង​ផ្លូវ​អន្តរាយ​”​។​

ប្រទេស​អ៊ីស្រាអែល​នៅតែ​អះអាងថា ការប្រើ​គ្រាប់កាំភ្លើង​ពិត​គឺជា​ការចាំបាច់​ដើម្បី​ការពារ​ព្រំដែន​របស់ខ្លួន​និង​បញ្ឈប់​ការ​ជ្រៀតចូល​។ ខ្លួន​បាន​ចោទប្រកាន់​មេដឹកនាំ​ឥស្លាម​និយម​ហា​ម៉ាស​របស់​ហ្គា​ហ្សា​ថា​កំពុង​ព្យាយាម​ប្រើការ​តវ៉ា​នោះ​ជា​លេស​សម្រាប់​ការវាយប្រហារ​។​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres និង​អ្នកពាក់ព័ន្ធ​អន្តរជាតិ​ដទៃទៀត​បាន​ព្រមាន​ថា តំបន់​ហ្គា​ហ្សា​គឺ​ជិត​ធ្លាក់​ចូលក្នុង​សង្គ្រាម​ហើយ​។​

គួរ​បញ្ជាក់ថា ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​បាន​ប្រយុទ្ធ​គ្នា​បី​ដង​មកហើយ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu