Ad Code

នីសា​ន់​ គេច​ពី​ម៉ូតូ​បត់​ឆ្លងផ្លូវ ហោះ​ចូល​ប្រឡាយ​ដេក​ត្រាំ​ទឹក​ទាំង​ព្រឹក



សៀមរាប ​៖ ​រថយន្ត​ម៉ាក​នីសា​ន់​មួយគ្រឿង​ បាន​ហោះ​រំលង​តូប​លក់​ ដែល​គ្មាន​មនុស្ស​នៅ​មួយ​ខ្នង ហើយ​ប្រះ​​ខ្លួន​ទៅ​ដេក​ត្រាំ ទឹក​ប្រឡាយ​ទាំង​ព្រឹក ខណៈ​ព្យាយាម​គេច​ពី​ម៉ូតូ​ដែល​បត់​ឆ្លងផ្លូវ ដោយ​ច្រឡំ​ជាន់​ហ្គែ​ថា​ហ្វ្រាំង។

ហេតុកាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកើត​ឡើង​នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ​ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​កំពីងពួយ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ត្រង់ចំណុច​អក្សរ​តេ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ មិនមាន​មនុស្ស​បាត់បង់​ជីវិត​នោះទេ ត្រឹមតែ​របួសស្រាល​ភាគី​ម៉ូតូ​ប៉ុណ្ណោះ​។​ ប្រភព​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​សេ​១២៥​ឆ្នាំ​២០០៨​ស្លាក​លេខ​សៀមរាប 1E 7442​មានឈ្មោះ​អ៊ី ទូច ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ ជិះ​ឌុប​ប្តី​ឈ្មោះ​អោម ឃៀន អាយុ​៨១​ឆ្នាំ ទីលំនៅ​ភូមិ​ច​ន្លា​ស់​ដៃ ឃុំ​សំបួរ​ ស្រុក​ក្រឡាញ់ រង​របួស ស្រាល។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​នីសា​ន់​ ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ឈ្មោះ​ជិន សុខ​ហេង ប្រុស​អាយុ​៣១​ឆ្នាំ ​និង​អ្នករួមដំណើរ​ឈ្មោះ​អឿ​ត ស៊ីនួន ស្រី​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប មិន​មាន​ការ​រង​របួស​នោះ​ទេ។

ប្រភព​បន្ថែម​ថា ក្នុង​ខណ:​ ដែល​ម៉ូតូ​បើក​ស្រប​ទិស ហើយ​បត់​ឆ្លង​ផ្លូវ រថយន្ត​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​គេច​ពី​ម៉ូតូ តែ​ច្រឡំ​ជាន់​ហ្គែ ធ្វើអោយ​រថយន្ត​ហោះ​ទៅ​ប៉ះ​តូប​លក់​ក្បែរផ្លូវ​ដែល​គ្មាន​មនុស្ស​នៅ ហើយ​បន្ត​ធ្លាក់ចូល​ប្រឡាយ ដេក​ត្រាំ​ទឹក​ធ្វើ​ឲ្យ​ម្ចាស់​វង្វេង​ស្ទើរ​មិន​ដឹង​លិច​កើត​ទាំងពីរ​នាក់។ តែ​សំណាង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ទាំងសងខាង​ ​ខណៈ​នេះ​ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​យក​ទៅ​កាន់​អធិការ​ស្រុក​ដើម្បី​ដោះស្រាយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu