Ad Code

ជនសង្ស័យ​ម្នាក់ ​ត្រូវ​ប៉ូលិស​តាម​ប្រ​មាញ់​តាម​ពាក្យបណ្តឹង​ករណី​ចោរកម្ម​ រហូត​ឃាត់​ខ្លួ​ន​បាន​



​តាកែវ ៖ ជនសង្ស័យ​ករណី​លួច​ម៉ូតូ​ម្នាក់​ ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​តាម​ប្រមាញ់​រហូត​ឃាត់​ខ្លួន​បាន​យកមក​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ​។​

​ហេតុការណ៍​តាម​ចាប់​ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​តាម​ពាក្យបណ្តឹង​នេះ ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​២០​នាទី ត្រង់ចំណុច​ខាងក្រោយ​វត្ត​អង្គ​មេ​ន្ត្រី ស្ថិតក្នុង​ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ​។ ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​ក្រោយ​កើតហេតុ​បាត់​ម៉ូតូ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ ដែលមាន​ឈ្មោះ​ស៊ឹ​ម ម៉ុ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ​ស្ថិតនៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ចាប់​ខ្លួន​ជនសង្ស័យ​ដែលមាន​ឈ្មោះ ខៃ សំណាង ហៅ អា​កាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត តាកែវ ជា​មួយ​នឹង​វត្ថុតាង​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1D-5224។

បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណី​លួច​ម៉ូតូ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការ​នគរបាល​ស្រុក​ត្រាំកក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី ចំណែក​ម៉ូតូ​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​ ក្រោយពី​ធ្វើ​កំណត់ហេតុ​និង​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu