គឺមានតែ១៣.៩ភាគរយនៃពលរដ្ឋអាមេរិកាំង ប៉ុណ្ណោះ ដែលជក់បារី។ នេះបើយោងតាមរបាយការណ៍មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារដែលបាននិយាយថា អត្រាជក់បារីរបស់អាមេរិកាំង បានធ្លាក់ទៅដល់កម្រិតដ៏ទាបបំផុតមិនដែលធ្លាប់មាន ត្រូវបានជាប់កំណត់ត្រា។
ការរកឃើញដោយមជ្ឈមណ្ឌលជាតិបង្ការនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក USCDC គឺយោងទៅតាមអត្រានៃមនុស្សចាស់ដែលជក់បារីនៅឆ្នាំ២០១៧។
របាយការណ៍របស់ CDC កាលពីមុនដោយប្រើទិន្នន័យឆ្នាំ២០១៦បានរកឃើញថា មនុស្សចាស់ដែលជក់បារីមាន១៥.៥ភាគរយ។ រយៈកាលកន្លះសតវត្សកន្លងទៅ មានមនុស្សចាស់ជក់បារីដល់ទៅជាង៤០ភាគរយនៅសហរដ្ឋអាមេរិក។
ការព្រមានអំពីសុខភាពប្រើរយៈពេលជាច្រើនទសវត្សបានជំរុញដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នពីទម្លាប់ដែលនាំឲ្យកើតញៀនគឺអាចបណ្តាលឲ្យកើតមហារីកសួត និងមហារីកផ្សេងៗទៀតដែលនោះគឺជាលទ្ធផលនាំឲ្យមានការធ្លាក់ចុះទម្លាប់នៃការជក់បារី។
ទោះជាយ៉ាងណាក៏ភាពខុសស្រឡះពីគ្នាយ៉ាងធំធេងនៅតែមានដោយសារមនុស្សរស់នៅតាមតំបន់ទីជនបទនៅតែជក់បារីជាងអ្នករស់នៅក្នុងទីក្រុង។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយបង្អស់ពី CDC ៕
អ.អេហ្វ.ប៉េ
Source: Kampuchea Thmey Daily
0 Comments