Ad Code

ក្មេង​ស្ទាវ​១​ក្រុម នាំគ្នា​លួច​ជក់​ និង​លក់​ថ្នាំញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​ និង​ បញ្ជូន​ទៅ​តុលាការ



បន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​១​ក្រុម​បាន​នាំ​គ្នា​លួច​ជក់​ និង ​លក់​ថ្នាំញៀន​យ៉ាងសកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​នៅ​វេលា​ម៉ោង ១និង៤០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មណ្ឌល​៩ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ ធឹ​ន​ ស៊ិន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​មេភូមិ​ប្រជា​ធម្ម​កើត​ថា មាន​ក្មេង​១​ក្រុម​កំពុង​​លួច​ជក់ និង​លក់​គ្រឿងញៀន នៅ​ចំណុច​មណ្ឌល​៩​ លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​​​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៤នាក់ និង​ដកហូត​វត្ថុ​តាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា១ កញ្ចប់​តូច ដែកកេះ ៤ កន្ត្រៃ​កាត់ ២ ឧបករណ៍​ប្រើប្រាស់​ចំនួន ២ និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។



លោក​វរសេនីយ៍ទោ ធឹ​ន ​ស៊ិ​ន​ដេ​ត ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង ៤នាក់​១​មានឈ្មោះ សាយ ដេវីត ភេទប្រុស អាយុ២២ឆ្នាំ ​ជា​អ្នកលក់​គ្រឿងញៀន​២​មានឈ្មោះ ណា ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ​ ៣​មានឈ្មោះ រ៉ាត់ សំណាង​រាជ ភេទប្រុស អាយុ១៨ឆ្នាំ ​៤​មានឈ្មោះ ធា រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ​ជន​ខាងលើ​ស្នាក់នៅ​មណ្ឌល​៩ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ ជនសង្ស័យ​ទាំងអស់​បាន​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ ដើម្បី​សាកសួរ និង​រៀបចំ​ឯកសារ​បញ្ជូន បន្ត​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ធ្វើ​នីតិ​វិធី​បន្ត​និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ផង​ដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu