ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០ នាទី កម្លាំងជំនាញការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុច មុខផ្ទះសំណាក់ LS ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច(ឆក់ទ្រព្យសម្បត្តិ)។
ក្រោយពីធ្វើការសួរនាំជនសង្ស័យឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាព ចំនួន ០២ ករណី ៖ ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១០៥ កែងផ្លូវលេខ ២៧៤ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ និង២០នាទី។ ជនរងគ្រោះ ឈ្មោះ LIN WEI ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ED ០៧៦១១៧៨ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ម៉ាក IPhone6 ពណ៌ ទឹកមាស ) នៅចំណុច ម្តុំមុខក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ផ្ទះលេខ២១៩ ផ្លូវលេខ២១៧ ក្រុម២៦ ភូមិ៥ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី។ ជនរងគ្រោះ ជនជាតិ ខ្មែរ មិនដាក់បណ្តឹង។
ដោយឡែកជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ជួន វីរៈសត្យា ហៅ សិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងទី២-ឈ្មោះ មាស ភីម ហៅ ប៉ក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៥៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
សម្ភារៈចាប់យក រួមមាន ម៉ូតូ ម៉ាក SUZUKI, NEX ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០១៨ លេខម៉ាស៊ីន ៣២៩៧១២ ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៨៤៦៣។
ភារកិច្ចបន្តសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments