Ad Code

អាជ្ញាធរ​អប្សរា​ទទួល​ជំនួយ​ជាង​៦​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សាម​សុង​ដើម្បី​ការពារ​រមណីយដ្ឋាន​និង​រៀបចំ​តំបន់​សៀមរាប​-​អង្គរ



ភ្នំពេញ ​៖ ​អាជ្ញាធរ​អប្សរា​ទទួល​បាន​ជំនួយ​ចំនួន​២៤៧,០៨០,០០០​លាន​រៀល​ ឬ ប្រហាក់ប្រហែល​ជាង​៦​ម៉ឺន​ដុល្លា​អាមេរិក ​ពី​ក្រុមហ៊ុន​សាម​សុង​ ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​សៀមរាប​-​អង្គរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។

ការ​ប្រគល់​ជំនួយ​នេះ​ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ​ខែមិថុនា​ ឆ្នាំ​២០១៨ នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ រវាង​អាជ្ញាធរ​អប្សរា​ជាមួយ​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អា​ឡិ​ក​ត្រូ​និក នៅ​ការិយាល័យ​ក្រុមហ៊ុន​សាម​សុង​ក្នុង​រាជធានី​ភ្នំពេញ។

លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ ការ​ប្រគល់​ជូន​មូលនិធិ​ទៅ​អាជ្ញាធរ​អប្សរា​នេះ​ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​និង ​រៀប​ចំ​រមណីយដ្ឋាន​នៅ​តំបន់​សៀមរាប​-​អង្គរ និង​កិច្ច​ការងារ​ផ្សេងៗ​ទៀត​តាម​ទិសដៅ​ការងារ​របស់​អាជ្ញាធរ​អប្សរា។



ថវិកា ចំនួន​២៤៧,០៨០,០០០​លាន​រៀល (​ប្រមាណ 61,770 ដុល្លារ​អាមេរិក​) ដែល​ផ្តល់​ឲ្យ​អាជ្ញាធរ​អប្សរា​នា​ពេលនេះ​គឺ​បាន​មក​ពី​មូលនិធិ​នៃ​ការ​លក់​ទូរស័ព្ទ Samsung Galaxy “J” ស៊េរី​២០១៦ ដែល​បាន​សន្យា​នឹង​ធ្វើ​ការឧបត្ថម្ភ​ទឹកប្រាក់ ១០,០០០ រៀល​រាល់​ការ​លក់​ផលិតផល១​គ្រឿង។

លោក​បាន​បន្ត​ថា ​ក្រុមហ៊ុន​បាន​ធ្វើការ​ផ្សព្វផ្សាយ​និង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​តាមរយៈ​យុទ្ធនាការ “​មោទនភាព​ជាតិ​ក្នុង​ដៃ​អ្នក​” ដោយ​ប្រើប្រាស់​រូបភាព​អង្គរវត្ត​នៅ​លើ​ប្រអប់ (box) និង​នៅលើ​ផ្ទាំង​មុខ (theme) នៃ​ទូរស័ព្ទដៃ​ម៉ាក Samsung Galaxy “J” ស៊េរី​2016 ផង​ដែរ ក្នុង​ចេតនា​បំផុសទឹកចិត្ត​ស្រលាញ់​និង​មោទនភាព​ចំពោះ​ប្រាង្គ​ប្រាសាទ​ដ៏​មហា​អច្ឆរិយ​របស់​កម្ពុជា​យើង។

លោក​បាន​បន្ថែម​ទៀត​ថា ​រហូត​មក​ទល់​ពេលនេះ យើង​ជឿជាក់​ថា ផលិតផល Samsung Galaxy “J” ស៊េរី​២០១៦ បាន​លក់​សម្រេច​អស់​ពីលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ ទើប​យើង​សម្រេចចិត្ត​ជ្រើស​រើសយក​ពេលវេលា​នេះ​ដើម្បី​បិទ​បញ្ចប់​មូលនិធិ Samsung Galaxy “J” ស៊េរី​២០១៦ នេះ។



​លោក​បាន​បញ្ជាក់​ថា រូបភាព​អង្គរវត្ត​ដែល​បាន​បង្ហាញ​នៅ​លើ​ប្រអប់ (box)​និង​នៅ​លើ​ផ្ទាំង​មុខ (theme)​នៃ​ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galaxy “J” ស៊េរី (J3 J5 និង J7)​គឺ​បានបង្ហាញ​ពី​ចេតនា​របស់​ក្រុមហ៊ុន​ដែល​ចង់​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​បំផុសទឹកចិត្ត​ស្រលាញ់ អភិរក្ស​និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​មួយ​នេះ​ផងដែរ​។

ចំណែក លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​អប្សរា​បាន​មាន​ប្រសា​ស​ន៍​ថា « តាងនាម​ឲ្យ​អាជ្ញាធរ​អប្សរា​ជាតិ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​សាម​សុង​ដែល​បាន​បង្កើត​គម្រោង​នេះ​ឡើង​។ យើង​រីករាយ​ក្នុងការ​ទទួលយក​មូលនិធិ​នេះ នឹង​ប្រើប្រាស់​មូលនិធិ​នេះ​សម្រាប់​កិច្ចការងារ​ក៏​ប្រសើរ​ក្នុង​ការថែទាំ​ប្រាង្គ​ប្រាសាទ​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​»​។

លោក​បាន​បន្ត​ថា ​ក្រុមហ៊ុន​សាម​សុង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​ថា​ ជាក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាង​គេ បាន​សម្រេច​ចិត្ត​បង្កើត​កម្មវិធី​ល្អៗ​ដើម្បី​សង្គម​កម្ពុជា ហើយ​លោក​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​សាម​សុង ក៏ដូចជា​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត​បន្ត​នូវ​កម្មវិធី​នេះ ឬ កម្មវិធី​សង្គម​ផ្សេងៗ​ជា​បន្ត​ទៀត ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។

គួរ​បញ្ជាក់​ថា ​ក្រៅពី​សកម្មភាព​សង្គម ខាងលើ​នេះ​ក្រុមហ៊ុន​សាម​សុង​ក៏បាន​ចូល​រួច​ក្នុង​ការ​ជួយ​សង្គមជាតិ​មាន​ដូច​ជា​ការ​បរិច្ចាគ​ឈាម​, យុទ្ធ​ការចែក​មួក​សុវត្ថិភាព​,Love & Care និង​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute ផង​ដែរ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu