Ad Code

ស៊ិន ឧ​ត្ត​ម​ផល្លា ៖ បើ​អ្នក​បាន​ថ្កុំថ្កើង​រុងរឿង​សូមកុំ​អំនួត​ មោទនភាព​ នឹង​ជីវិត​របស់ខ្លួន​ពេក​



ភ្នំពេញ ​៖ ​តារា​សម្តែង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ចេញមុខ​ប្រតិកម្ម​លើ​ករណី​នៃ​ការរិះគន់​មួយ​ចំនួន​ ដែល​មាន​ភាព​ឆ្គាំឆ្គង។ ម្យ៉ាងទៀត​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក៏បាន​និយាយ​ថា ​មនុស្ស​ដែល​មាន​ភាព​អំនួត​លើស​ពី​សមត្ថភាព​គឺ​គ្មាន​វាសនា​ត្រូវ​ផ្លាស់ប្តូរ​នោះឡើយ​។

អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​រៀបរាប់​ថា បើ​អ្នក​បាន​ថ្កុំថ្កើង​រុងរឿង សូមកុំ​អំនួត​មោទនភាព​នឹង​ជីវិត​របស់​ខ្លួន​ពេក​អី ព្រោះ​លើ​លោក​នេះ​មាន​មនុស្ស​ច្រើនណាស់​ដែល​កំពុង​រង​ទុក្ខវេទនា ព្រោះតែ​វាសនា​ត្រូវបាន​ផ្លាស់​ប្តូរ បូក​ផ្សំ​ជាមួយ មាន​គំនិត ​ឬ ​មិន​មាន​គំនិត ខ្លះ​មាន​គំនិត​តែ​បែរជា​អាច​រលត់​ទៅ​វិញ​តែមួយ​ភ្លែត​ដោយសារ​គ្រោះធម្មជាតិ ឬក៏​ដោយសារ​គ្រោះ​កម្ម​ដែល​មិនអាច​មើលឃើញ​ជាមុន។



​តារា​សម្តែង​ចាស់វស្សា​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បើតាម​ការសង្កេត​អំឡុង​មួយ​រយៈ​ក្រោយនេះ​ចុង​ក្រោយនេះ ​បើ​ទោះ​បី​ជា​នាង​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន​។ ប៉ុន្តែ​សភាព​នៃ​ការ​តុបតែង​ធ្វើខ្លួន​គឺ​កាន់តែ​បញ្ចេញ​និង​សម្ញែង​ឲ្យ​ឃើញ​ពី​ភាព​សិច​ស៊ី​កាន់​តែ​ខ្លាំង​ឡើងជា​លំដាប់។

ខណៈ​អាជីព​សិល្បៈ​កំពុង​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ផង​នោះ​ តារា​សម្តែង​អ្នកនាង ស៊ិន ឧត្តម​ផល្លា ត្រូវ​បាន​គេ​ដឹង​ថា ​នាង​ក៏​ជា​តារា​ស្រី​របស់​ខ្មែរ​មួយ​ដួង​ ដែល​ធ្លាប់​លេចធ្លោ​តាមរយៈ​សមត្ថភាព​សម្តែង​មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​ប៉ុន្មាន​ទេ​។ ​ម្យ៉ាងទៀត​បើ​និយាយ​ពី​ការ​តុបតែង​ខ្លួន​គឺ​នាង​ក៏​និយម​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ដើមទ្រូង​និង​គល់ភ្លៅ​មិនធម្មតា​ប៉ុន្មាន​ឡើយ​។

ដ្បិតតែ​បែបនេះ​ក៏​ពិតមែន​ ប៉ុន្តែ​មុន​នេះ​បន្តិច​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​ ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ភ្ញាក់ផ្អើល​ជាថ្មី​ម្តង​ទៀត​ទៅលើ​ការ​បញ្ចេញ​ភាព​សិច​ស៊ី​គួរ​ឲ្យ​ស្មាន​មិន​ដល់​នោះ​ គឺ​នៅ​ត្រង់​ថា ​ទោះបីជា​ពេលនេះ​តារា​សម្តែង ស៊ិន ឧ​ត្ត​ម​ផល្លា អាយុ​រាង​ច្រើន​ហើយក៏​ពិតមែនតែ​នាង​នៅតែ​ខំប្រឹង​បង្អួត​ភាព​សិច​ស៊ី​ កាន់​តែ​ខ្លាំង​ជាមុន​ទៀត​។​ ស្របពេល​ដែលមាន​តារា​វ័យក្មេង​មួយចំនួន​ហាក់​មិនទាន់​អាច​ប្រជែង​សម្រស់​ជាមួយ​នាង​បានឡើយ​។

សូមបញ្ជាក់ថា ​តារា​សម្តែង​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ក្រោយពេល​ចាប់ផ្តើម​ដាក់ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកនេះ​ឃើញថា ​នាង​ហាក់​មាន​ទីផ្សា​រសម្តែង​ខ្ពស់​គ្រាន់បើ​។​មិនតែប៉ុណ្ណោះ​ បើ​មើល​ពី​ជីវភាព​រស់នៅ​ប្រ​ឆ្នាំ​ថ្ងៃ​របស់​នាង​វិញ​ក៏​មាន​យីអ៊ុន​ខ្ពស់​ផង​ដែរ ​ព្រោះថា រាល់​ការប្រើប្រាស់​សម្ភារៈ​ គឺ​នាង​បាន​ចំណាយ​លុយ​ទិញ​សុទ្ធសឹងតែ​របស់​ ដែល​មាន​តម្លៃ​ថ្លៃៗ​មិន​ចាញ់​តារា​ស្រី​ល្បី​ឯទៀត​ឡើយ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu