សៀមរាប ៖ បុរសអាជីវករម្នាក់ ធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួន រហូតបានសម្រេច បន្ទាប់ពីព្យាយាមច្រើនដង តែត្រូវបរាជ័យដោយមានសាច់ញាតិជួយទាន់ ហើយករណីនេះសមត្ថកិច្ចថា ព្រោះតែវិបត្តិគ្រួសារ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ មាស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។មូលហេតុមានទំនាស់ក្នុងគ្រួសារ(ប៉ុនប៉ងធ្វើអត្តឃាតច្រើនដងហើយ តែមិនបានសម្រេច) ព្រោះកន្លងទៅជនរងគ្រោះបានព្យាយាមសម្លាប់ខ្លួនឯងជាច្រើនដង តែត្រូវបងប្អូនសាច់ញាតិជួយទាន់ពេល។ សមត្ថកិច្ចបន្តថា ក្រោយពេលពិនិត្យនិងកោសល្យវិច័យ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments