Ad Code

អំណោយ​ផ្ទះ​លើក​ទី​៧៦ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សាងសង់​រួច និង​ប្រគល់​ជូន​អតីត​យុទ្ធជន



កំពង់ធំ ​៖ ​ផ្ទះ​ថ្មី​មួយ​ខ្នង​ទៀតហើយ ដែល​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​សាងសង់​រួច​ជា​ស្ថាពរ និង​ជា​ខ្នង​ផ្ទះ​លើក​ទី ៧៦ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​ត្រូវ​​បាន​ប្រគល់​ជូន​ដល់ អតីតយុទ្ធជន​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ ២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ។

ពិធី​ប្រគល់​ខ្នង​ផ្ទះ​លើក​ទី​៧៦ ដែល​បាន​សាងសង់​ដោយ សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ តាមរយៈ​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ត្រូវបាន​ប្រគល់​ជូន​ដល់ លោក លោក​ព្រឹន្ទបាលឯក ទ្រី ទ្រឿ​ន ដែល​ជា​អតីត​យុទ្ធជន​ពិការ ដែល​ធ្លាប់​បម្រើ​ក្នុង​ជួយ​កងទ័ព និង​ត្រូវ​បាន​យកចិត្តទុកដាក់ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ជូន​លោក ទ្រី ទ្រឿ​ន រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដែលមាន​ទំហំ ៤​ម​x៦​ម សាងសង់​អំពី​ឈើ ដំបូល និង​ជញ្ជាំង ស័ង្កសី ក្រាល​ក្តារ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ចំនួន ៧,១៦៥,០០០ រៀល និង​បាន​នាំ​យក​អំណោយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​បន្ថែម អង្ករ ៥០ គ​.​ក្រ ,​ទឹកត្រី​ទឹក​ស៊ីអ៊ីវ ០៣ យួរ , មី​យើង ០២ កេស , មុង​ជ្រលក់​ថ្ម ០២ និង​ថវិកា ២០០,០០០ រៀល។

លោក ទ្រី ទ្រឿ​ន មាន​ភរិយា​ឈ្មោះ ស៊ុន សា​វន អាយុ ៣៩ ឆ្នាំ មានកូន ០៦ នាក់ ក្នុងបន្ទុក សព្វថ្ងៃ​ប្រកបមុខរបរ​ធ្វើ​ស្រែ និង​ស៊ីឈ្នួល​ជីក​អណ្តូង​ដៃ យក​ប្រាក់​ដោះស្រាយ​ជីវភាព​កូន​កំពុង​សិក្សា​ផង ហើយ​ព្រឹន្ទបាលឯក​ទ្រី ទ្រឿ​ន បានទទួល​ប្រាក់បៀវត្ស​ប្រចាំខែ​ពី​រាជរដ្ឋាភិបាល ចំនួន​៥២០,០០០ រៀល ក្នុង​មួយខែៗ ផងដែរ ។​

អាជ្ញាធរ ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ លោក​ព្រឹន្ទបាលឯក ទ្រី ទ្រឿ​ន មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​សូម​គោរព​ដឹងគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គាំទ្រ​សម្តេច​ធ្វើជា​នាយករដ្ឋមន្ត្រី​គ្រប់ៗ​អាណត្តិ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu