Ad Code

រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​ហ្សំ​ប៊ី ប្រកាសថា អាសន្នរោគ​រាតត្បាត​បាន​កន្លងផុត​ហើយ​



ការ​កើតមាន​ជំងឺ​អាសន្នរោគ​មួយ​នៅក្នុង​ប្រទេស​ហ្សំ​ប៊ី ​បានសម្លាប់​មនុស្ស​អស់​១១៤​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង​៥.០០០​នាក់ ទៀត​ធ្លាក់ខ្លួន​ឈឺ​លើសពី​រយៈពេល​៨​ខែ​។ នេះ​ជាការ​លើកឡើង​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​លោក Chitalu Chilufya កាលពី​ថ្ងៃ​សុក្រ​។​

​ ​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា យើង​បាន​ឆ្លងកាត់​រយៈពេល​១៤​ថ្ងៃ​ជាប់​គ្នា​ដោយ​មិនមាន​មួយ​ករណី​ណា​ថ្មី​ត្រូវបាន​កត់ត្រា​នោះទេ​។ លោក​បាន​បន្តថា ជា​ចាំបាច់​ត្រូវតែ​តាម​សង្កេត​ពិនិត្យ​ក្នុង​ស្តង់ដារ​កម្រិត​ខ្ពស់​នៃ​អនាម័យ​ដើម្បី​ចៀសវាង​ការវិលត្រឡប់​មកវិញ​នៃ​ជំងឺ​នេះ​។ កាលពី​ខែមេសា ប្រទេស​ហ្សំ​ប៊ី បាន​ដក​បុគ្គលិក​យោធា​ ហើយ​ត្រូវបាន​បញ្ជូនទៅ​កាលពី​ខែធ្នូ ដើម្បី​ជួយ​សម្អាត​រដ្ឋធានី​និង​ទីក្រុង​ដទៃទៀត ដែល​ស្ថិតនៅ​ចំណុចកំពូល​នៃ​ការកើត​ជំ​ងឺ​អាសន្ន​នោះ​។



អាសន្នរោគ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ផ្តល់​សូ​លូ​ស្យុ​ង ជាតិ​ទឹក​តាម​មាត់ ប៉ុន្តែ​ជំងឺ​នេះ​រាលដាល​ឆាប់រហ័ស​ណាស់ ហើយ​អាច​សម្លាប់​មនុស្ស​បានតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ប្រសិនបើ​មិន​ព្យាបាល​។ លោក​ប្រធានាធិបតី Edgar Lungu ដាក់ចេញ​បញ្ជា​ដោយផ្ទាល់​ដើម្បី​ជួយ​ប្រយុទ្ធ​ទប់​ទល់នឹង​ការ​រាលដាល​អាសន្នរោគ​ដោយ​ស្ថិត​នៅ​ក្រោម​វិធានការណ៍​បន្ទាន់ ក្នុងការ​ទប់ទល់​នឹង​ជំងឺ ដែល​បណ្តាលមកពី​ទឹក​ប្រើប្រាស់​៕
រ៉​យ​ទ័​រ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu