Ad Code

ប្រជាពលរដ្ឋ​ក្រីក្រ​ជិត​១០០០​គ្រួសារ​ ទទួល​អំណោយ​សប្បុរសធម៌​ពី​លោក លី សា​ម៉េ​ត និង​លោក​ឧកញ៉ា ឌី ប៉ូ



កំពង់ចាម​ ៖ ​ដោយ​មើល​ឃើញ​ និង​យល់​យ៉ាង​ច្បាស់​ពី​ទុក្ខ​លំបាក​របស់ ប្រជាពលរដ្ឋ ក៏ដូចជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​មនុស្សធម៌​ផង​នោះ លោក លោក លី សា​ម៉េ​ត សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា រួម​ជាមួយ​លោក​ឧកញ៉ា ឌី ប៉ូ បាន​នាំ​យក​នូវ​អំណោយ​ជា​ថវិកា​ សម្ភារៈ និង​អាវ​មួក​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជិត​១០០០​គ្រួសារ ក្នុង​ឃុំ​អំពិល។

ថ្លែង​នៅក្នុង​វេទិកា​នា​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម លោក​ឧកញ៉ា ឌី ប៉ូ បាន​មានប្រសាសន៍ រំលឹក​ឡើងវិញ​អំពី របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​ប្រជាជន​រស់នៅក្នុង​របប​គុក​ឥត​ជញ្ជាំង ដែល​ពួកវា​បាន​កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ជាង​៣​លាន​នាក់​ ដោយ​មិន​រើសមុខ បង្អត់​បាយ ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​សាហាវ​ព្រៃផ្សៃ។ ប៉ុន្តែ​ដោយសារតែ​មាន​គុណ​ដ៏​ធំធេង របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​រំដោះ​ប្រជាជន​ ចេញពី​របប​ដ៏​ខ្មៅ​ងងឹត នៅ​ថ្ងៃ​៧ ​ខែ​មករា ​ឆ្នាំ​១៩៧៩ ហើយ​ខំ​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ រហូត​អភិវឌ្ឍន៍​មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ។ លោក​ឧកញ៉ា​ស្នើសុំ​បងប្អូន​លោក​អ៊ំ​លោកយាយ​លោកតា កុំ​បំភ្លេច​ថ្ងៃកំណើត​ទី​២ របស់​ខ្លួន​គឺ​ថ្ងៃ​៧​មករា​នេះ​ហើយ ដែល​ចារ​ជា​ប្រវត្តិសាស្ត្រ​។ លោក​ក៏បាន​អំពាវនាវ​ផង​ដែរ សូម​បងប្អូន​ប្រជាជន​ទាំងអស់​ទៅ​បោះឆ្នោត នា​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ ដើម្បី​គាំទ្រ​សម្តេច​តេ​ជា ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៦​នេះ និង​អាណត្តិ​ក្រោយៗ​បន្តបន្ទាប់​ទៀត។

លោក​ លី សា​ម៉េ​ត ក៏បាន​ប្រកាស​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឱ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ គ្រប់​ថ្នាក់​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​។ កត្តា​ដ៏​សំខាន់​នេះ​ហើយ ទើប​លោក ​បាន​ប្រកាស​បង្កើត​ទីប្រឹក្សា​មួយ នៅ​ឃុំ​អំពិល ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក មានទុក្ខ​ធុរៈ ដូចជា​ស្ត្រី​ឆ្លងទន្លេ និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំងឺ​ខ្វះខាត​ថវិកា​ទៅ​មន្ទីរពេទ្យ លោក​នឹង​ជួយ​ជាបន្ទាន់​តាមរយៈ ទីប្រឹក្សា​ដែល​នៅ​ទីនេះ​ស្រាប់។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស ដែល​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ចេញ ពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ពិសេស​មេដឹកនាំ​ ដែល​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ ,​រក្សាសុខ​សន្តិភាព និង អភិវឌ្ឍន៍​ប្រទេស​មានការ​រីកចម្រើន​ឥតឈប់ឈរ។ លោក​ថ្លែង​យ៉ាងច្បាស់​ថា ​មាន​តេ​ជោ​សែន​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ​និង​បន្ត​អភិវឌ្ឍន៍​ឈប់ឈរ ទូទាំងប្រទេស។

លោក​លី សា​ម៉េ​ត ថ្លែងបន្តថា នេះ​ជា​លើក ទី​៣​ហើយ ដែល​លោក​បាន​មកជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល ហើយ​លោក​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ដ៏​ល្អ គោរព​ច្បាប់ គោរព​ព្រះពុទ្ធសាសនា គឺ​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព។ សម្តេច​តេ​ជោ គឺជា​ឥស្សរជន​ជាន់ខ្ពស់ និង​ឥស្សរជន​ដទៃទៀត បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​វាលពិឃាត។

លោក​រ័ត្ន គឹម​ហៃ មេឃុំ​អំពិល​បានឱ្យដឹងថា ឃុំ​អំពិល ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​១៥​ស្ថិត​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ ឃុំ​អំពិល មាន​១២​ភូមិ មាន​ប្រជាពលរដ្ឋ​ចំនួន​៤២៧១​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន ជាង​១៨០០​នាក់។ ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ ភាគច្រើន​មានមុខ​របរ​ធ្វើ​កសិកម្ម ធ្វើស្រែ​ចម្ការ និង អាជីវកម្ម​លក់ដូរ​ហើយ​លោក​បាន​សន្យាថា​នឹង​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​ពិសេស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០​ដើម្បី​អោយ​សម្តេច​តេ​ជោ​ដឹកនាំ​ប្រទេសជាតិ​បន្តទៀត​ពីព្រោះ​មាន​សម្តេច​ប្រ​ទស​ជាតិ​មាន​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍន៍៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu