Ad Code

រថយន្ត​៤​គ្រឿង​ បុក​បន្ត​កន្ទុយ​គ្នា​នៅ​ស្រុក​ក្រឡាញ់ ​បណ្ដាល​ឲ្យ​មនុស្ស​របួសធ្ងន់​និង​ស្រាល​​​៣​នាក់



សៀមរាប ​៖​ លោក​វរសេនីយ៍ឯក​ ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង ​ដោយសារ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​បន្ត​កន្ទុយ​គ្នា​ពេញទំហឹង​ជាមួយ​រថយន្ត​ដឹក​ជ្រូក​បណ្ដាល​ឲ្យ​​​មនុស្ស​របួសធ្ងន់ ​និង​ស្រាល​បឋម​ចំនួន​៣​នាក់​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​ពេទ្យ​នៅ​កន្លែង​ផ្សេងៗ​គ្នា។

ហេតុការណ៍​​ ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ដែរ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ ឆ្នាំ​២០១៨​ ក្នុង​ភូមិ​ត្រពាំង​ច្រាំង​ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​បន្ត​ថា ​មាន​រថយន្ត​ចំនួន​៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ជាមួយ​រថយន្ត ដឹក​ជ្រូក។ រថយន្ត​ទី​មួយ​ម៉ាក​កាមរី​ឆ្លាម ទី​២​ម៉ាក​លុច​ស៊ី​ស​RX330 ទី​៣​ម៉ាក​ហាយ​ឡែ​ន​ឌ័រ ​និង​ទី​៤​រថយន្ត​កូរ៉េ​ដឹក​ជ្រូក។ ព័ត៌មាន​​​​​​លម្អិត​សមត្ថកិច្ច​ នឹង​ប្រាប់​បន្ថែម​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu