Ad Code

ជំងឺ​បូ​លី​យ៉ូ វិល​មក​វិញ​ហើយ នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បន្ទាប់ពី​អវត្តមាន​ជាច្រើន​ទសវត្ស



​ជំងឺ​ប៉ូ​លី​យ៉ូ​ ត្រូវ​បាន​រាយការណ៍​ជា​កើតមាន​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូអេ​ឡា ជា​ប្រទេស​ដែល​ធ្លាក់​ទៅក្នុង​វិបត្តិ​ដែល​វិបត្តិ​បែបនេះ​ធ្លាប់​ត្រូវ​បាន​លុបបំបាត់​អស់​កាល​ជាច្រើន​ទសវត្ស​កន្លង​ទៅហើយ​។ នេះ​ជា សេចក្តីរាយការណ៍​ពី The Pan American Health Organization។

អង្គការ​នេះ​បាន​និយាយ​ថា កុមារ​ដែល​មិនអាច​ប្រវត្តិ​ទទួលបាន​ការផ្តល់​វ៉ាក់​សាំង និង​រស់​នៅ​ក្នុង​រដ្ឋ Delta Amacuro ដ៏​ក្រីក្រ​មិនដែល​ធ្លាប់​ត្រូវបាន​ផ្តល់​វ៉ា​ក់​សាំង​ឬ​ភាព​សាំ​និង​ជំងឺ ជំងឺ​ប៉ូ​លី​យ៉ូ “Polio ឬ Poliomyelitis ជា​ជំងឺ​បង្កឡើង​តាំងពី​កុមារភាព​បណ្តាលមកពី​វីរុស Poliovirus និង​អាច​បង្ការ​បាន​ដោយ​ការផ្តល់​ភាព​សាំនិង​ជំងឺ​"​វ៉ាក់​សាំង​"​។



​វេជ្ជបណ្ឌិត Jose Felix Oletta អតីតរដ្ឋមន្ត្រី​សុខាភិបាល បាន​ប្រាប់ AFP ថា ករណី​ជា​លើកចុងក្រោយ​បង្អស់​នៃ​ជំងឺ acute poliomyelitis នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា គឺ​នៅ​ឆ្នាំ​១៩៨៩​។ ក្នុងករណី​កើត​ប៉ូ​លី​យ៉ូ​នេះ វីរុស​វា​បាន​ប៉ះ​ទៅលើ​មនុស្ស​ដែល​ស្ថិតក្នុង​ស្ថានភាព​ខ្វះ​អាហារូបត្ថម្ភ​និង​មិនបាន​ចាក់​វ៉ា​ក់​សាំង​ការពារ​។​

​លោក Oletta បាន​បន្ទោស​អាជ្ញាធរ​សុខាភិបាល​ក្នុង​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Nicolas Maduro ដែល​បាន​ប្រើប្រាស់​ពេលវេលា​អស់​១​ខែ​មកហើយ​ដើម្បី​កំណត់​លើ​អង្គការ PAHO ដែល​បាន​រកឃើញ​អត្តសញ្ញាណ​នៃ​វីរុស​។ រីឯ​និយ័តកម្ម​អន្តរជាតិ​វិញ គេ​វិភាគ​ពិនិត្យ ពិសោធន៍ រក​វីរុស​នេះ​ឃើញ​ដោយ​ប្រើពេល​ត្រឹមតែ​២៤​ម៉ោង​ប៉ុណ្ណោះ​។

​ជំងឺ​នេះ​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​អា​មេ​រិ​ក​ខាងត្បូង​មួយ​នេះ ដឹកនាំ​ដោយ​លោក Maduro ដែលជា​មនុស្ស​ឆ្វេងនិយម​ដោយ​ការចម្លង​ឬ​កើតមាន​បន្ត​នៅក្នុង​ឆ្នាំនេះ​ដោយ​ករណី​ទាំងឡាយ​ត្រូវបាន​រាយការណ៍​នៅក្នុង​១៧​រដ្ឋ​ក្នុងចំណោម​២៣​រដ្ឋ​ទូទាំងប្រទេស​ព្រម​ទា​មង​កើតមាន​នៅក្នុង​រដ្ឋធានី​ថែមទៀត ផង៕
អា​.​អេ​ហ្វ​.​ប៉េ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu