Ad Code

បុរស​ម្នាក់​សង្ស័យ​ថា ​បែក​ថ្នាំ​បើករថយន្ត​មក​ឈប់​កណ្តាល​ស្ពាន​ជ្រោយចង្វារ​បម្រុង​លោតទឹក​



ភ្នំពេញ ​៖ ​បុរស​ម្នាក់​សង្ស័យ​ថា ​បែក​ថ្នាំញៀន​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​GS450​ មួយ​គ្រឿង​មក​ឈប់​ពា​ក់ណ្តាល​ស្ពាន​ជ្រោយចង្វារ​ថ្មី​ បម្រុង​លោត​ទឹកតែ​សមត្ថកិច្ច​ឃាត់​ទាន់​រួច​រត់​ដេញ​ចាប់​ម៉ូតូ​នឹង​រថយន្ត​ពេញ​លើ​ស្ពាន​ត្រូវ​បាន​សមត្ថកិច្ច​នាំគ្នា​ចាប់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ​ដើម្បី​រង់ចាំ​ទាក់ទង​រក​ក្រុមគ្រួសារ​មក​ទទួលយក​ទៅផ្ទះ​វិញ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នឹង​៤០​នាទី​យប់​ថ្ងៃទី​១០​ខែមិថុនា​ ឆ្នាំ​២០១៨ ​ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌជ្រោយចង្វារ​។



បុរស​ដែល​គេ​សង្ស័យ​ថា ​បែក​ថ្នាំញៀន​នោះ​ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ហើយ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ស៊េរី​GS450 ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-5422​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​បើករថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខ​ណៈ​ពេល​បើកបរ​មកដល់​ពាក់​កណ្តាល​ស្ពាន​ជ្រោយចង្វារ​បាន​ឈប់​រថយន្ត​បម្រុង​លោតទឹក​សម្លាប់​ខ្លួន​ ភ្លាមៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​តែ​បុរស​នោះ​មិន​ស្តាប់​ថែម​ទាំ​រត់​ចូល​ម៉ូតូ​ឡាន​នឹង​ដេញ​ចាប់​ឡាន​ម៉ូតូ​ពេញ​លើ​ស្ពាន។



សមត្ថកិច្ច​បាន​បន្ត​ថា បន្ទាប់មក​បាន​នាំ​គ្នា​ចាប់​ញាត់​ដាក់​ក្នុង​រថយន្ត​របស់​គេ​តែ​បុរស​នោះ​មិន​ព្រម​ចូលក្នុង​រថយន្ត​ដោយ​ប្រកាច់​រមួល ពេញ​ស្ពាន​ហើយ​សមត្ថកិច្ច​បាន​នាំ​គ្នា​ព្យាយាម​ចាប់​អស់​រយៈពេល​២០​នាទី​ទើប​ចាប់​បុរស​នោះ​ដាក់​ក្នុង​រថយន្ត​បាន​ ក្រោយពី​ចាប់​ដាក់​ក្នុង​រថយន្ត​រួច​សមត្ថកិច្ច​បញ្ឆេះ​រថយន្ត​នោះ​មិន​ឆេះ​ក៏បាន​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ​ដើម្បី​ឲ្យ​ស្វាង​ថ្នាំញៀន ​និង ​ទាក់ទង​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu