Ad Code

អង្គការ WHO ព្យាករណ៍​ការកើតមាន​ជំងឺ​អេ​បូ​ឡា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​បញ្ចប់ទៅ​ក្នុងពេល​ដ៏​ឆាប់​នេះ



​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ជឿជាក់​ចំពោះ​ការបញ្ចប់​ទៅក្នុង​រយៈពេល​ដ៏​ខ្លី​នៃ​ការកើតមាន​ជំងឺ​អេ​បូ​ឡា នៅក្នុង​ភាគ​ពាយព្យ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ។ រយៈពេល​កើតមាន​ប្រមាណ​២១​ថ្ងៃ ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​២៧​នាក់​ទៅហើយ កាលពី​ខែ​មុន​។

​កាលពីពេល​ថ្មីៗ​នេះ​លោក​បាន​សរសេរ​លើ Twitter ថា វា​ស្ថិតនៅ​ឆ្ងាយ​នៅឡើយ​ទេ ក្នុងការ​ប្រកាស​ពី​ជោគជ័យ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេ​បូ​ឡា​។ ប៉ុន្តែ​មាន​សញ្ញា​ដែល​បង្ហាញ​ពី​ភាព​វិជ្ជមាន ហើយ​យើង​ក៏​កំពុង​តែមាន​សុទិដ្ឋិនិយម​។



​ការអធិប្បាយ​របស់លោក​បាន​ធ្វើឡើង​បន្ទាប់ពី WHO ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល NGOs ចាប់តាំងពី​ថ្ងៃទី​២១ ខែឧសភា​មក បាន​ជួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ផ្តល់​ភាព​សាំ​នៃ​ជំងឺ​(​វ៉ា​ក់​សាំង​)​ដល់​បុគ្គលិក​បម្រើ​ការងារ​ជួរមុខ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព​នៅក្នុង​ការពិសោធ​ន៍ ថ្វីបើ​នៅ​កំពុង​រង់ចាំ​ការអនុម័ត​ពី​និយតកម្ម​ក៏ដោយ​នោះ​។

​សរុបទៅ​មាន​មនុស្ស​១.៣៦៩​នាក់​ហើយ​ដែល​បានទទួល​វ៉ាក់​សាំង​ស្ថិតនៅក្នុង​ការពិសោធន៍​ចាប់តាំងពី​ថ្ងៃទី​២១ ខែឧសភា​។ នេះ​ជាការ​លើកឡើង​ពី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ WHO បានផ្តល់​ចំនួន​សរុប​មាន​៥៩​នាក់​ដែល​ត្រូវបាន​អះអាង​តាម​ស្មាន​ប្រហែលជា​កើត​អេ​បូ​ឡា និង​ករណី​ដែល​ជាប់​ការសង្ស័យថា ឆ្លង​អេ​បូ​ឡា​។ ក្នុង​ចំនួន​នោះ គឺមាន​មនុស្ស​២៧​នាក់​ហើយ​បាន​ស្លាប់​រួមជាមួយ​ករណី​ថ្មី​មួយទៀត​ត្រូវបាន​អះអាង​កាលពី​ថ្ងៃទី​៦ ខែមិថុនា​៕
​អា​.​អេ​ហ្វ​.​ប៉េ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu