Ad Code

ទោះ​ស្រវឹង​យ៉ាងណា​ក៏​គេចខ្លួន​សិន​ដែរ ​ក្រោយពី​បើក​បុក​បង្គោល​ភ្លើង​សាធារណៈ



ភ្នំពេញ ​៖​ បើ​ទោះបី​ស្រវឹង​ធ្លាក់ភ្នែក​យ៉ាងណាក៏ដោយ ​ក៏​នៅតែ​ប្រញាប់​គេចខ្លួន​ចោល​រថយន្ត​របស់​ខ្លួន​សិន​ហើយ ​ក្រោយពី​បើក​ទៅ​បុក​បំផ្លាញ​បង្គោល​ភ្លើង​សាធារណៈ ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២១ ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ពុធ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ រថយន្ដ​ម៉ាក កាមរី​បា​ឡែ​ន មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-6989 បាន​បើក​ប៉ះ​ចិញ្ចើម​ផ្លូវ ហើយ​រេ​ចង្កូត​មក​បុក​បង្គោល​ភ្លើង​១​ដើម បណ្ដាល​ឲ្យ​វៀច និង​រថយន្ដ​ខូច​ធ្ងន់​។ ក្រោយ​បង្កហេតុ អ្នកបើកបរ​រថយន្ដ​បានគេច​ខ្លួន​បាត់ស្រមោល​។​

ករី​ណ​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន បានប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ ធ្វើការ​វាស់វែង និង​យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រង់ចាំ​អ្នកបើកបរ​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu