Ad Code

ក្តៅៗ​! នារី​ស្រស់​ស្អាត​ម្នាក់ ​ប្រកាស​ព្រមាន​ប្តឹង​លោក តាន់ គឹម​សួរ



ភ្នំពេញ ​៖​ លោក​តាន់ គឹម​សួរ ដែល​ត្រូវ​បាន​មហាជន​គ្រប់គ្នា​ស្គាល់​តាមរយៈ​ការផលិត​វីដេ​អូ​ខ្លី​ក្នុង​ន័យ​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន ​មុន​នេះ​បន្តិច ​ត្រូវបាន​នារី​រូប​ស្រស់​ម្នាក់​ ​​ចេញ​មុខ​ប្រកាស​ព្រមាន​ប្ដឹង​ជា​សាធារណៈ​លើ​ករណី​ទម្លាយ​អាត់​សំឡេង​ដោយ​គ្មាន​ការអនុញ្ញាត។

ផ្អែក​តាម​សម្រង់​សម្តី​របស់​នារី​ម្ចាស់​Account Facebook​ឈ្មោះ ថៃ ស្រី​នាង បានសរសេរថា​ តើ​ខ្ញុំ​មាន​សិទ្ធិ​ប្តឹង​បង​Tan Kimsour​នេះ​បានទេ​? គាត់​បាន​យក​សំឡេង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ទៅ​ដាក់ចូល​យូ​ធូប​ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​ពី​ខ្ញុំ​សោះ សូម​បងប្អូន​ជួយ​អោយ​យោបល់​បន្តិច​មក​ព្រោះ​គាត់​ជាតា​រាមា​ន​Friend​ច្រើនជាង​ខ្ញុំ គេ​ច្បាស់​ជា​គាំទ្រ​គាត់​ច្រើនជាង​ខ្ញុំ។

​នារី​ម្ចាស់​Account Facebook​ដដែល​នេះ​បាន​បន្ថែមថា​ អញ្ចឹង​តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​...?​ជួយ​ស៊ែរ​អោយ​គាត់​បានឃើញ​ផង​និង​សុំអោយ​លុប​យូ​ធូ​ប​នេះ​ជាបន្ទាន់​។ ​ប្រតិកម្ម​របស់​ស្រី​ស្អាត​រូបនេះ​បាន​ធ្វើឡើង​ ខណៈពេលដែល​លោក តាន់ គឹម​សួរ បាន​បញ្ចេញ​ឃ្លី​ប​សំឡេង​នៃ​កា​រ​​សន្ទនា​គ្នា​ពាក់ព័ន្ធ​នឹង​រឿង​អាសអាភាស​មួយចំនួន។

ភ្ជាប់​ជាមួយ​ឃ្លី​ប​នៃ​សំឡេង​​សន្ទនា​នោះ ​លោក តាន់ គឹម​សួរ បានបញ្ជាក់​ថា​ នេះ​ជាការ​​សន្ទនា​រវាង​ខ្ញុំ​និង​ប្អូនស្រី ថៃ ស្រី​នាង​។ ​សង្ឃឹមថា​ក្រោយ​ពេលដែល​បង្ហោះ​វីដេអូ​នេះហើយ​ នឹង​អាច​ធ្វើ​អោយ​អ្នក​ដែល​តែងតែ​លក់​តាម​អន​ឡាញ​ដោយ​ប្រើ​វិធីសាស្ត្រ​បែបនេះ ​នឹង​បញ្ឈប់​ព្រោះថា​នេះ​គឺជា​រូបភាព​ដែល​ទាក់ទាញ​អោយ​មាន​ការ​ស្រើបស្រាល​ ហើយក៏​ជា​ចំណែក​មួយ​ដែល​ធ្វើអោយមាន​បទល្មើស​រំលោភ​ផងដែរ​។

អ្នក​ផលិត​វីដេ​អូ​ខ្លី​ដែល​តែងមាន​រឿងអាស្រូវ​រិះគន់​មួយចំនួន​លោក​តាន់ គឹម​សួរ បាន​សរសេរ​បញ្ជាក់​ក្នុងនោះ​ទៀតថា សូម​ចែករំលែក​ហើយ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​នឹង អាច​ជួប​ប្អូនស្រី​តទល់​គ្នា​ដើម្បី​ធ្វើការ​សន្ទនា។ តាមរយៈ​នេះ​ក៏មាន​ការបញ្ចេញ​ផ្សេងគ្នា​លើ​ករណីនេះ ​ដោយ​ខ្លះ​ប្រកាស​ជំហរ​នៅ​ខាង​ភាគី​នារី​ម្ចាស់​Account Facebook​ឈ្មោះ ថៃ ស្រី​នាង ចំណែក​ខ្លះទៀត​ប្រកាន់​ជំហរ​គាំទ្រ​លោក តាន់ គឹម​សួរ៕



 




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu