Ad Code

ឃាតករ​ ដែល​រំលោភ ​រួច​សម្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ ​​ត្រូវ​បញ្ជូន​ឡើង​តុលាការ



ភ្នំពេញ​ ៖​ យុវជន​​​ញៀន​ថ្នាំ​ជនជាតិ​វៀតណាម​ ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​បានសម្រេច​ហើយ​សម្លាប់ចោល ញាត់​ចូល​ពាង​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ខណ្ឌ​ឫស្សីកែវ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ជូន​មក​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២​ ខែមិថុនា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់។

ជនដៃដល់​សាហាវយង់ឃ្នង​រូបនេះ​ឈ្មោះ ង្វៀង យាំង​យី ហៅ អា​ដំឡូង អាយុ​៣៣​ឆ្នាំ មុខរបរ លក់​ដំឡូង​ ​​ត្រូវ​បាន​លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ ដែល​បាប​ប្រព្រឹត្ត​លើ​ក្មេងស្រី​ដែល​មាន​អាយុ​ត្រឹម​៤​ឆ្នាំ​ប៉ុណ្ណោះ។

ក្មេងស្រី​រងគ្រោះ ឈ្មោះ ខ ស ច អាយុ​៤​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​គ្រួសារ មាន​ឪពុក​ឈ្មោះ ខា ហូល អាយុ​៣២​ឆ្នាំ មាន​ម្តាយ ឈ្មោះ ចាន់ ធី​ជី ហៅ​ម៉ា ចាយ អាយុ​២៦​ឆ្នាំ ហើយ​ក្មេងស្រី​រងគ្រោះ ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់ ស្រី​៣​នាក់ ប្រុស​ម្នាក់។

កាលពី​វេលា​ម៉ោង​៧និង២៥​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្មេងស្រី​រងគ្រោះ បាន​រត់​លេង​ងូតទឹក​ភ្លៀង ហើយ​ត្រូវបាន​ជនសង្ស័យ លួងលោម​នាំយកទៅ ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយកន្លែង តាមផ្លូវ​ជាតិ​លេខ​៥​ក្នុង ក្រុម​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រួច​ចាប់​ស្ទាប​អង្អែល​​​ប្រដាប់ភេទ ហើយ​ចាប់រំលោភ ដោយ​យកដៃ​ខ្ទប់មាត់​ជាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម​រហូតដល់​ស្លាប់ ហើយ​បាន​យក​ក្មេងស្រី​រងគ្រោះ​ញាត់​ចូល​ពាង ក្នុង​បន្ទប់ទឹក ផ្ទះ​ខាងលើ រួចហើយ​ជនសង្ស័យ​លូន​ចេញ​តាម​បង្អួច ទៅ​សម្ងំ​នៅ​មាត់ទន្លេ​ រហូត​ដល់​កើត​មាន​ភ្ញាក់ផ្អើល ​ទើប​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។

ចំណែក​ឪពុកម្តាយ​ក្មេងស្រី ដោយ​បាត់​កូន​យូរ​មិនឃើញ​មក​ផ្ទះ នៅ​វេលា​ម៉ោង​៨​និង៣០​យប់​ថ្ងៃ​ដដែល ក្រុម​គ្រួសារ ចែកគ្នា​ដើរ​តាម​ស្វែងរក ហើយ​បាន​ប្រទះឃើញ កូនស្រី​ស្លាប់​ក្នុង​ពាងទឹក​ក្នុង​សភាព​អាក្រាត​កាយ មាន​ហូរឈាម​ផង មិន​អស់ចិត្ត អាណិត​កូនស្រី ព្យាយាម​ដឹក​យក​ទៅ​មន្ទីរពេទ្យបង្អែក សម្តេចឪ តែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ ទាំង​ក្រុមគ្រួសារ​ស្លុតចិត្ត​ទើប រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ រហូតដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច ស្វែងរក ប្រទះឃើញ​ជនសង្ស័យ​នៅ​មាត់ទន្លេ ទើប​ចាប់បាន នាំទៅ​ធ្វើការ​សាកសួរ​តែម្ដង។​
ក្រោយពេល​ចាប់ខ្លួន​ជន​សង្ស័យ​បាន​សារភាព​ទាំងអស់​នូវ​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​លើ​ក្មេងស្រី​រងគ្រោះ។

ខាងលើនេះ​គឺជា​បទឧក្រិដ្ឋ​មួយ​ដែល​ជនល្មើស​ប្រព្រឹត្ត​លើ​ក្មេងស្រី​ជា​អនីតិជន​ដែលមាន​អាយុ​ត្រឹម​៤​ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​ការ​ញៀន​ថ្នាំ​យ៉ាង​ងប់ងុល ដូច្នេះ​អ្នកអាណាព្យាបាល ឪពុក​ម្ដាយ​ទាំងឡាយ​គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនប្រុស ស្រី​តួចៗ មិន​ត្រូវ​បណ្ដោយអោយ​ដើរចេញ​ខាងក្រៅ​ផ្ទះ​ផុតពី​ក្រសែភ្នែក​របស់ខ្លួន​ទេ។ ថ្នាំញៀន​អុកឡុក​តាំងពី​ទីក្រុង​រហូតដល់​ជនបទ​គ្រប់​ច្រកល្ហក​គួរអោយកត់សម្គាល់ ហើយ​វា​ជា​ប្រភព​នៃ​បទឧក្រិដ្ឋ​កម្ម​ផ្សេងៗ​ដែល​ធ្វើអោយ​ភ័យខ្លាច​បំផុត​ក្នុងសង្គម​យើង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu