Ad Code

លាចាក​សិក្ខាបទ ​ដោយ​ចិត្ត​ឯង​ ពេល​នេះ​ញៀន​ថ្នាំ​បែកផ្សែង



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ ធ្លាប់​បាន​សាង​ផ្នួស​រៀន​សូត្រ​ធម៌អាថ៌ ​ដែល​សង្គម​ច្រើន​ឲ្យ​តម្លៃ​ថា​ ជា​មនុស្ស​មានការ​ចេះដឹង​ស្គាល់​ខុស​ត្រូវ ​ជា​មនុស្សម្នា​ថ្លៃថ្នូរ​ក្នុង​សង្គម​ តែ​ផ្ទុយទៅវិញ​បន្ទាប់ពី​លួច​សឹក​ដោយ​ចិត្ត​ឯង ​និង​មក​យកប្រពន្ធ​មានកូន​១​ ស្រាប់តែ​បែកគំនិត​សេព​គ្រឿងញៀន ដល់​កម្រិត ​ពេលនេះ​មាន​សភាព​ដូច​មនុស្ស​វិកលចរិត​ទៅ​ហើយ​ បង្ក​ការ​ភ័យខ្លាច​ដល់​មនុស្ស​ជិតខាង​ទៅវិញ។

ស្ថិត​ក្នុង​លំដាប់​មនុស្ស​ញៀន​ថ្នាំ​ដល់​កម្រិត​ ជន​បង្ក​ម្នាក់​នេះ ​បាន​យក​ដុំ​ថ្ម​ដេញ​គប់​គេ​ឯង ​និង​គប់​ទៅ​លើ​ផ្ទះ​អ្នក​ជិត​ខាង​បណ្ដាល​ឲ្យ​បែក​កញ្ចក់​បង្អួច​ ព្រមទាំង​ធ្លុះ​ជញ្ជាំង​ស័ង្កសី​ជាច្រើន​កន្លែង​ខណៈ​នោះ​ក៏​មាន​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល ​និង​ប្រជា​ការពារ​ភូមិ​ដែរ ប៉ុន្តែ​មិន​ហ៊ាន​ចូល​ទៅ​ចាប់​បុរស​នេះ​ទេ ​ព្រោះ​គ្រាន់តែ​ចូល​ទៅ​ជិត​បុរស​នេះ​តដៃ ទើប​រាយការណ៍​ទៅ​ខាង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ចុះ​ទៅ​យក ​ប៉ុន្តែ​រង់ចាំ​ជាច្រើន​ម៉ោង​ហើយ​នៅតែ​មិនទាន់​ទៅដល់​ទៀត។

ហេតុការណ៍​នេះ​ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​ថា បុរស​បែក​ថ្នាំ​រូបនេះ​ឈ្មោះ លឹម រតនា អាយុ​៣២​ឆ្នាំ ត្រូវជា​កូនប្រុស​របស់គាត់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ។ កាលពី​ដើមឡើយ​គឺជា​មនុស្ស​មាន​សតិ​ធម្មតា​ល្អ​ត្រឹមត្រូវ​ដូច​គេឯង​ និង​ធ្លាប់​បួស​ជា​សង្ឃ​នៅក្នុង​វត្ត​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​អស់​រយៈពេល​៥​វស្សា លុះ​ក្រោយមក​បាន​សឹក​លាចាក​សិក្ខាបទ​ដោយ​ចិត្ត​ឯង​ ​រួច​បាន​យកប្រពន្ធ​និង​បានកូន​មួយ។ បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​បាន​មួយរយៈ​ស្ត្រី​ជា​ប្រពន្ធ​ បាន​នាំ​កូន​ចុះ​ចោល​រត់​ទៅ​​​តាម​ប្រុស​ថ្មី​បាត់ ហើយ​រូបគេ​បាន​តាម​រក​ប្រពន្ធ​និង​កូន​រហូតដល់​ខេត្តព្រៃវែង​ ប៉ុន្តែ​រក​មិនឃើញ​ឡើយ​​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កូនប្រុស​គាត់​​​ខូចចិត្ត​យ៉ាងខ្លាំង​ ម្យ៉ាង​ឪពុក​វាយ​ធ្វើបាប​ផង ក៏បាន​បែកគំនិត​ប្រើប្រាស់​គ្រឿងញៀន បើ​គិត​រហូតដល់​ពេលនេះ​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ​ ដែល​គេ​បាន​ប្រើប្រាស់​ថ្នាំញៀន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu