Ad Code

សកម្មជន ​៖​ មេធាវី​សិទ្ធិមនុស្ស​វៀតណាម​ត្រូវ​បាន​ដោះលែង ​ហើយ​ជិះ​យន្តហោះ​ទៅ​ប្រទេស​អាល្លឺម៉ង់



សកម្មជន​និង​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មេធាវី​សិទ្ធិមនុស្ស​វៀតណាម​លោក Nguyen Van Dai ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ហើយ​បាន​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​, ពីរ​ខែ​បន្ទាប់ពី​គាត់​ត្រូវបាន​កាត់ទោស​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​។​

ក្រុម​សិទ្ធិមនុស្ស Viet Tan ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​និយាយថា លោក Dai ដែលជា​ស្ថាបនិក​នៃ​ក្រុម “​បងប្អូន​ដើម្បី​ប្រជាធិបតេយ្យ​” គឺ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួម​ជាមួយនឹង​សមាជិក​ក្រុម​មួយទៀត​ឈ្មោះ Le Thu Ha ដែល​កំពុង​មានទោស​ជាប់ពន្ធនាគារ​រយៈពេល​៩​ឆ្នាំ​។​

ក្រសួងការបរទេស​វៀ​ត​ណា​ម​និង​ស្ថានទូត​អាល្លឺម៉ង់​នៅ​ទីក្រុង​ហាណូយ​មិន​បានធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ​។ ការដោះលែង​របស់លោក Dai ត្រូវបាន​បញ្ជាក់​ដោ​យម​ន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់​ប្រចាំ​នៅ​ប្រទេស​វៀតណាម​។​

នៅពេល​សាកសួរ​អំពី​កន្លែង​ស្នាក់នៅ​របស់លោក Dai, មន្ត្រី​ម្នាក់​ដែល​បដិសេធ​បញ្ចេញ​អត្តសញ្ញាណ​បាន​និយាយ​នៅក្នុង​សារ​មួយ​ថា “​គាត់​នៅលើ​យន្តហោះ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​”​។​
Viet Tan បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភរិយា​របស់លោក Dai គឺ​លោកស្រី Vu Minh Khanh និង​លោក Ha ក៏​កំពុង​ស្ថិតក្នុង​ជើងហោះហើរ​ទៅកាន់​ទីក្រុង Frankfurt ផងដែរ​។​

លោក Dai និង​លោក Ha គឺ​ស្ថិត​ក្នុងចំណោម​សមាជិក​ប្រាំមួយ​នាក់​របស់​ក្រុម “​បងប្អូន​ដើម្បី​ប្រជាធិបតេយ្យ​” ដែល​រង​ការចោទប្រកាន់​ដោយសារតែ​សកម្មភាព​មាន​គោលបំណង “​ផ្តួលរំលំ​រដ្ឋបាល​ប្រជាជន​” និង​ត្រូវបាន​កាត់ទោស​ដោយ​តុលាការក្រុង​ហាណូយ​កាលពី​ខែមេសា​។​

យោងតាម​ច្បាប់​ចម្លង​នៃ​ការចោទប្រកាន់​ជា​ផ្លូវការ​បាន​ឲ្យ​ដឹងថា ក្រុម “​បងប្អូន​ដើម្បី​ប្រជាធិបតេយ្យ​” បានធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី “​បង្កើត​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Dai និង​លោក Ha មិនបាន​ប្តឹង​ឧទ្ធរណ៍​ទេ​ប៉ុន្តែ​សមាជិក​៤​នាក់​ផ្សេងទៀត​នៃ​ក្រុម​នេះ​បាន​ប្តឹង​ឧទ្ធរណ៍​ប៉ុន្តែ​ត្រូវបាន​ច្រានចោល​កាលពី​ថ្ងៃ​ចន្ទ​ខណៈដែល​តុលា​បាន​គាំទ្រ​ទោស​ដាក់ពន្ធនាគារ​ចន្លោះ​ពី​៧​ទៅ​១២​ឆ្នាំ​៕ REUTERS



[caption id="attachment_924514" align="aligncenter" width="700"] FILE PHOTO: Vu Minh Khanh wears a T-shirt with an image of her husband Nguyen Van Dai during a mass prayer for Dai at Thai Ha church in Hanoi, December 27, 2015. REUTERS/Kham[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu