Ad Code

លោក​សួន​ បវរ ​បាន​ចូល​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​មានជ័យ​ប្រចាំឆ្នាំ​២០១៨



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា​ ឆ្នាំ​២០១៧​នេះ​ នៅ​តារាង​បាល់ទាត់​សាកលវិទ្យាល័យ​មានជ័យ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បាន​បិទ​ការ​ប្រ​កួត​កីឡាបាល់ទាត់​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​មានជ័យ​ប្រចាំឆ្នាំ​២០១៨​។

ពិធី​នេះ​មានការ​ចូលរួម លោក​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ ​លោក​សំ ​ងា​សាកលវិទ្យាល័យ​ធិ​ការ​នៃ​សាកលវិទ្យាល័យ​មានជ័យ គ្រប់​មន្ទីរ​អង្គភាព លោកគ្រូ និង​អ្នកគ្រូ និស្សិត ជាច្រើន​នាក់​ក៏បាន​ចូលរួម​ផង​ដែរ​។



ក្នុង​នោះ​លោក​សំ​ ងា​ បាន​មានប្រសាសន៍ថា​ ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​មានជ័យ​ប្រចាំឆ្នាំ​២០១៨​នេះ​ គឺ​ការ​ប្រ​កួ​ត​ឈរ​លើ​ស្មារតី​កីឡា​នាំមក​សុខភាព កីឡា​នាំមក​នូវ​សាមគ្គី កីឡា​នាំមក​នូវ​ភាព​វ៉ៃ​ឆ្លាត​ហើយ​ឆ្នាំ​២០១៨​នេះ​ សាកលវិទ្យាល័យ​មានជ័យ​មាន​ក្រុម​កី​បាល់ទាត់​ចូលរួម​ប្រកួ​ត​ចំនួន​៥​ក្រុម ​មាន​ចំនួន​៨០​នាក់​ ដែល​បានជ្រើសរើស​ពី​មហាវិទ្យាល័យ​៥​ចូលរួម​ប្រ​កួត​មាន ក្រុម​មហាវិទ្យាល័យ​មនុស្សសាស្ត្រ​និង​ភាសា ២ មហាវិទ្យាល័យ​កសិកម្ម​និង​កែច្នៃ​អាហារ ៣​មហាវិទ្យាល័យ​សិល្បៈ​មនុស្ស​វិទ្យា ៤​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​វិទ្យា ៥​មហាវិទ្យាល័យ​សិ​ល្បៈ​មនុស្ស​វិទ្យាសាស្ត្រ​និង​ភាសា​ដើម្បី​ដណ្តើមពាន​រង្វាន់​សាកលវិទ្យាល័យ​មានជ័យ​ឆ្នាំ​២០១៨​នេះ​។



លោក​សំ​ ងា​ បាន​បញ្ជាក់ទៀតថា​ ការ​ប្រកួត​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧​ ខែឧសភា និង​បញ្ចប់​នៅ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨។ លោក​សំ ​ងា​ បាន​បញ្ជាក់​ទៀត​ថា ​ឆ្លងតាម​ការ​ប្រកួត​ដែល​មាន​រយៈពេល​១៤​ថ្ងៃនេះ​ យ៉ាង​ស្វិតស្វាញ​នេះ​ជ័យលាភី​លេខ​១​បាន​ទៅលើ​ក្រុម​មហាវិទ្យាល័យ​កសិកម្ម​និង​ច្នៃ​អាហារ លេខ​២​បាន​ទៅលើ​ក្រុម​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​ បច្ចេកវិជ្ជា​លេខ​៣​បាន​ទៅលើ​ក្រុម​មហាវិទ្យាល័យ​គ្រឿងយន្ត​កសិកម្ម​។



ក្នុង​នោះ​ដែរ ​លោក​សួន​ បវរ ​បាន​មានប្រសាសន៍​ទៅកាន់​ក្រុមកីឡា​បាល់ទាត់​ទាំងអស់​ថា​ការបើក​ប្រកួ​ត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ជើងឯក​សាកលវិទ្យាល័យ​មានជ័យ​ប្រចាំឆ្នាំ​២០១៨​នោះ​គឺ​ដើម្បី​លើក​កំពស់​ការ​យកចិត្តទុកដាក់​ទៅលើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​របស់​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ក្នុងន័យ​បង្ហាញ​ពី​ស្មារតី​ស្នេហា​ និង ​លើកស្ទួយ​វិស័យ​កីឡា​ឲ្យ​បាន​កាន់តែ​រស់​រវើក​និង​រីកចម្រើន​បន្ទាប់ពី​បាត់បង់​ក្នុង​ទសវត្សន៍​ទី​៧០​សម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ លោក​សួន​បវរ​បាន​បញ្ជាក់ទៀតថា ​ការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​នោះ​ការ​ប្រ​កួ​ត​ចាញ់ឈ្នះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ប្រ​កួ​ត ​ប៉ុន្តែ​ស្មារតី​ស្រឡាញ់​រាប់អាន​គ្នា​ជា​បងប្អូន​និង​សាមគ្គីភាព​រវាង​កីឡាករ​និង​កីឡាករ រវាង​ក្រុម​មួយ​និង​ក្រុម​មួយ​កាន់​តែមាន​សារៈសំខាន់​ថែមទៀត​ ព្រោះ​វិស័យ​កីឡា​កន្លងមក​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង សម្រាប់​សន្តិភាព​លើ​លោក​។



ហើយ​សព្វថ្ងៃ​នេះ​លោក​សួន​បវរ​កំពុង​បំផុស ប្រធាន​មន្ទីរ កងរាជអាវុធហត្ថ អង្គភាព ក្រុមហ៊ុន អាជីវករ និង សិស្សានុសិស្ស យុវជន យុវនារី​នៅតាម​មូលដ្ឋាន​ ព្រោះ​កម្លាំង​យុវជន​និង​យុវនារី​ជា​ចលករ​និង​ជា​សសរ​ទ្រូង​របស់​ប្រទេសជាតិ​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​និង​យុវនារី​ចូល​លេង​កីឡា​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​និង​សកម្ម​ផង​ជៀសវាង​ពី​ការ​ជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន និង​ការប្រើប្រាស់​គ្រឿងញៀន អបាយមុខ​ផ្សេងៗ ក្មេង​ទំនើង​ជាដើម​។

លោក​ សួន បវរ ​បាន​បញ្ជាក់​ទៀត​ថា ​សព្វថ្ងៃ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កំពុង​យកចិត្តទុកដាក់​នឹង​លើកទឹកចិត្ត​ដល់​វិស័យ​កីឡា​យ៉ាង​ខ្លាំងក្លា​បំផុត​កត្តា​ទាំងអស់​នេះ​ហើយ​ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​កីឡា​យ៉ាង​ខ្លាំង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ ដើម្បី​ត្រៀមខ្លួន​ជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាងមុខនេះ​។

នៅ​ទី​បញ្ចប់​លោក​សួន​ បវរ ​បាន​ធ្វើ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមកីឡា​ទាំង​៥​ក្រុម​ក្នុង​១​ក្រុម​៤០​ម៉ឺន​រៀល​ សម្រាប់​អាជ្ញាកណ្តាល​៣​នាក់​ ក្នុង​១​នាក់​បាន​១០​ម៉ឺ​ន​រៀល​និង​ក្រុមកីឡា​ជាតិ​១​លាន​រៀល​ទៀតផង​៕

    




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu