Ad Code

វីរុស Nipah នៅ​ឥណ្ឌា ត្រូវបាន​ទប់ទល់ ដោយ​មិន​ឲ្យ​កើត​មាននៅ​ឆ្ងាយ​ពី​ប្រភព​ដើម​របស់​វា​ទេ



រដ្ឋមន្ត្រី​រដ្ឋ​សហព័ន្ធ​ទទួលបន្ទុក​សុខាភិបាល​លោក Ashwini Choubey កាលពី​ថ្ងៃអាទិត្យ​បាន​លើកឡើងថា វីរុស Nipah ត្រូវបាន​ទប់ទល់​មិន​ឲ្យ​រាលដាល​បាន​ឡើយ ហើយក៏​ពុំ​ចាំបាច់​ខ្លាចក្រែង​វា​រាលដាល​ចេញពី​តំបន់ Kerala នោះដែរ ​ដែល​នាំ​ឲ្យ​មាន​ស្លាប់​មនុស្ស​អស់​មួយចំនួន​ត្រូវបាន​រាយការណ៍​នោះ​។

លោក​បាន​និយាយថា ថ្វីបើ​មាន​ស្លាប់​១៧​នាក់ ដោយសារតែ​វីរុស​នោះ​​ ​ត្រូវបាន​រាយការណ៍​ពី​តំបន់ Kerala ក៏ដោយ​ ក៏​នៅ​ពុំ​ទាន់​មាន​ករណី​ឆ្លង​ថ្មី​ត្រូវបាន​ចុះបញ្ជី​ការ​នោះទេ​។​



​ ​លោក​រដ្ឋមន្ត្រី​ស្ថិតនៅក្នុង​ទីក្រុង​នាឱកាស​ជំនួប​ប្រជុំ​ជាមួយ​ស្ថាប័ន​សុខាភិបាល​មួយចំនួន​រួមជាមួយ នឹង​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ​នានា​ផងដែរ​។

នៅលើ​សេចក្តីរាយការណ៍​នៃ​មនុស្ស​ដែល​វិលត្រឡប់​ពី​តំបន់​រដ្ឋ Kerala ទៅកាន់​រដ្ឋ West Bengal ដោយសារតែ​ភ័យខ្លាច​ការវាយប្រហារ​ដោយ​វីរុស​នោះ​លោក​បាន​មានប្រសាសន៍ថា ក្រុមការងារ​ទាំងអស់​របស់​យើង​ស្ថិតនៅ​ទីនោះ​ដោយនៅ​ប្រចាំការ​នឹង កន្លែង​តែម្តង ដែលជា​កន្លែង​លេចចេញ​ដោយ​សេចក្តីរាយការណ៍​នៃ​ការ​កកើតឡើង​នៃ​វីរុស​នៅ​កន្លែង​ដ៏​ពិ​សេស​មួយ​ក្នុង​តំបន់​នៃ Kerala នោះ​។ វីរុស Nipah មិនបាន​ឆក់យក​ជីវិត​មនុ​ស្សណា​ម្នាក់​នៅក្នុង​រដ្ឋ West Bengal នោះទេ​៕
TOI

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu