Ad Code

អាជ្ញាធរ​ឈី​លី​ វាយឆ្មក់​ទីតាំង​ ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​ផ្លូវ​ភេទ​ក្នុង​ព្រះវិហារ



កាលពី​ថ្ងៃ​ពុធ​ប៉ូលិស​បាន​រឹបអូស​យក​ឯកសារ​ព្រះវិហារ​នៅ​ក្នុង​ការ​វាយឆ្មក់​នៅ​ទីក្រុង Santiago និង Rancagua ខណៈដែល​វិហារ​កាតូលិក​កំពុង​ព្យាយាម​ស្តារ​មុខមាត់​ឡើងវិញ​លើ​រឿងអាស្រូវ រំលោភបំពាន​ផ្លូវភេទ​ ដែល​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ប្រទេស​ឈី​លី​។​

ប្រតិបត្ដិការ​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ខណៈពេលដែល​មហា​សង្ឃនាយក​សញ្ជាតិ​ម៉ា​ល់តា​ឈ្មោះ Charles Scicluna និង​បេសកជន​របស់​សម្តេច​ប៉ាប​ឈ្មោះ Jordi Bertomeu កំពុងធ្វើដំណើរ​ជា​លើក​ទី​២​ដើម្បី​នាំយក​សេចក្តីថ្លែងការណ៍​សាក្សី​ពី​ជនរងគ្រោះ​នៃ​ការរំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ព្រះវិហារ​ហើយ​ផ្តល់​ការណែនាំ​ដល់​បព្វជិត​ឈី​លី​ដើម្បី​ឆ្លើយតប​ឲ្យ​ត្រឹមត្រូវ​ចំពោះ​ពាក្យបណ្តឹង​ថ្មី​ណាមួយ​។​

រដ្ឋអាជ្ញា Emiliano Arias បានបញ្ជាក់​ពី​ការ​វាយឆ្មក់ “​ដ៏​សំខាន់​” ចំនួន​ពីរលើក​និង​បាន​និយាយថា គាត់​មាន​សេចក្តី​រីករាយ​ជាមួយនឹង​របៀប​ដែល​ពួកគេ​បានធ្វើ​។ នេះ​សម្គាល់​ជាការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​ឈី​លី​។​

លោក Arias បាន​និយាយថា “​នេះ​មិនមែនជា​ការស៊ើបអង្កេត​ប្រឆាំងនឹង​សាសនា​កាតូលិក​នោះទេ​ប៉ុន្តែ​វា​ជាការ​ស៊ើបអង្កេត​លើ​របាយការណ៍​មួយ​នៃ​ការរំលោភបំពាន​ផ្លូវភេទ​ដោយ​សមាជិក​ព្រះវិហារ​ដែល​បាន​រំលោភបំពាន​លើ​អនីតិជន​”​។​

សមាជិក​មួយចំនួន​នៃ​ឋានានុក្រម​សាសនា​រួមទាំង​អតីត​សង្ឃរាជ Juan Barros ផងដែរ​នោះ​គឺ​ត្រូវបាន​ចោទប្រកាន់​ដោយ​ជនរងគ្រោះ​ពី​ការមិន​អើពើ​និង​លាក់បាំង​នូវ​ការរំលោភបំពាន​លើ​កុមារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​លោក​បូជា​ចា​រ្យ​ជនជាតិ​ឈី​លី​ឈ្មោះ Fernando Karadima ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​និង​១៩៩០​។​

សម្តេច​ប៉ាប Francis បានតែងតាំង Barros ដែលមាន​អាយុ​៦១​ឆ្នាំ​ឲ្យ​ធ្វើជា​សង្ឃរាជ Osorno នៅក្នុង​ឆ្នាំ​២០១៥​នៅពេល​ការចោទប្រកាន់​របស់​ជ​ន​រងគ្រោះ​ប្រឆាំងនឹង​រូបគាត់​ត្រូវបាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​រួចទៅហើយ​។​

ក្នុងកំឡុងពេល​ធ្វើដំណើ​រ​ទៅ​ប្រទេស​ឈី​លីកា​លពី​ខែមករា សម្តេច​ប៉ាប​ខ្លួនឯងបាន​រង​ការរិះគន់​នៅក្នុង​រឿងអាស្រូវ​នេះ​នៅពេលដែល​គាត់​បានការ​ពារ​លោក Barros ។​
​លោក Karadima ត្រូវបាន​ព្យួរការងារ​អស់​មួយជីវិត​ដោយសារ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​លើ​កុមា​រហើយ​លោក Barros គឺជា​បព្វជិត​ម្នាក់​ក្នុងចំណោម​បព្វជិត​បី​រូប​ដែល​លាលែង​ពី​តំណែង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu