Ad Code

សមត្ថកិច្ច ​កំពុង​ស្វែងរក​ឃាតក​ ​ដែល​សម្លាប់​បុរស​កម្មករ​សំណង់​ម្នាក់​នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ



ភ្នំពេញ​ ៖ ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​រង​នគរបាល​ខណ្ឌមានជ័យ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​មកដល់​នឹង​រសៀល​ថ្ងៃទី​១៩​ ខែមិថុនា​នេះ ​កម្លាំង​សមត្ថកិច្ច​នគរបាល​និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​កំពុង​ស្វែងរក​ឃាតក​​ដែល​សម្លាប់​កម្មករ​ម្នាក់​ នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ស្ថិត​ក្នុង​ភូមិ​ភ្នៀ​ត ​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

លោក​អធិការ​រង​បាន​ឲ្យ​ដឹងថា​ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​១៩​ ខែមិថុនា​នេះ ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ ដេក​ស្លាប់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ហើយ​នៅ​លើ​រូប​កាយ​ជនរងគ្រោះ​មាន​ស្នាមរបួស​ជាច្រើន​កន្លែង​ពិសេស​ត្រង់​ក្បាល​ពីក្រោយ​។ លុះដល់​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃ ​ដដែល​នេះ ​មាន​បុរស​ម្នាក់​ឈ្មោះ​ជួន ជី​ អាយុ​៣៤​ឆ្នាំ ​បាន​អះអាង​ថា ជនរងគ្រោះ​ជា​ប្អូន​បង្កើត​របស់​ខ្លួន​ឈ្មោះ​ទេព វង្ស អាយុ​២៨​ឆ្នាំ មាន​ប្រព​ន្ធ​ឈ្មោះ​ជុំ និង​មានកូន​ប្រុស​ម្នាក់​ អាយុ​ទើប​១​ខួប​ ហើយ​បច្ចុប្បន្ន​ជា​កម្មករ​សំណង់​ស្នាក់នៅ​ការដ្ឋាន​ភូមិ​ព្រែក​ទាល់​ សង្កាត់ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ និង​មាន​ស្រុកកំណើត​ភូមិ​លាងដៃ​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ខេត្តសៀមរាប​ ទើប​មក​ធ្វើ​ក​ម្មករ​ជាមួយ​គាត់​ជា​បង​បាន​២​ខែ​ប៉ុណ្ណោះ។



លោក​ជុំ ជី ជា​បងប្រុស​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថាថា​ នៅ​យប់​ថ្ងៃទី​១៨ ​ប្អូន​គាត់​បាន​ចេញ​មក​ជក់បារី​មុខ​រោង​ដេក​ រួច​ដើរ​ចេញទៅ​បាត់​មិនឃើញ​ត្រឡប់មកវិញ​ពេញ​មួយ​យប់​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១៩​ គាត់​ក៏បាន​ដំណឹង​ថា ​មាន​គេ​សម្លាប់​បុរស​ម្នាក់​ដាក់​ក្រោម​ស្ពាន​ស្ទឹងមានជ័យ​ហើយ​ពេល​គាត់​ទៅ​មើល​គឺ​ពិតជា​ប្អូនប្រុស​គាត់​មែន។

ទាក់ទិន​នឹង​ករណី​ខាងលើ​លោក ម៉េង វិមាន​តារា បាន​បញ្ជាក់​ថា ​ជនរងគ្រោះ​ពិតជា​ត្រូវ​ឃាតក​វាយ​សម្លាប់​ក្នុង​នោះ ​ជញ្ជាំង​ថ្ម​ក្រោម​ស្ពាន​មាន​ស្នាម​ប្រឡាក់​ឈាម​ដែល​សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា​ ជន​រងគ្រោះ​ត្រូវ​ឃាតក​​ចាប់​បោក​ក្បាល​នឹង​ជញ្ជាំង​ថ្ម​រហូតដល់​ស្លាប់​។ ​ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​កំពុង​យក​រូបភាព​ពី​កាមេរ៉ា​ក្រោម​ស្ពាន​ ដើម្បី​មើល​រូប​ភាព​នៅ​ចំណុច​កើតហេតុ​​ ហើយ​ឃាតក​ក៏​មិនអាច​គេច​ផុត​ពី​សមត្ថកិច្ច​ឡើយ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu