Ad Code

ថ្នាក់​ដឹកនាំ ​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ចូលរួម​បរិចារកិច្ច​ដោយ​ស្ម័គ្រចិត្ត



ភ្នំពេញ ​៖​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ បាន​ចូលរួម​បរិច្ចាគ​​​ឈាម​ដោយ​ស្ម័គ្រចិត្ត ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានឱ្យដឹង​នៅក្នុង​ពិធី​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​វិមាន​រដ្ឋសភា​ថា នេះ​លើក​ទី​៥​ហើយ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្នុង​គោលបំណង​ដើម្បី​ជា​គុណប្រយោជន៍​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដោយ​ជំងឺ​ផ្សេងៗ ដែល​ត្រូវការ​ឈាម​សម្រាប់​ព្យាបាល៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu