Ad Code

ការ​គាំទ្រ​សម្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ បាន​កើន​ឡើង​ ជាហេតុ​បង្កើន​ឱកាស​ដើម្បី​ពង្រីក​ការគ្រប់គ្រង



ការស្ទង់មតិ​មួយ​បានបង្ហាញ​នៅ​ថ្ងៃ​ចន្ទ​ថា ការគាំទ្រ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​កើនឡើង​១០​ពិន្ទុ​ដើម្បី​យកឈ្នះ​លើ​អត្រា​មិន​ពេញចិត្ត​របស់​គាត់​ជា​លើកដំបូង​ចាប់តាំងពី​ខែកុម្ភៈ​មក​ដែល​នេះ​ជាហេតុ​បង្កើន​ឱកាស​របស់គាត់​ក្នុងការ​យកឈ្នះ​លើ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស​ជប៉ុន​។​

អត្រា​គាំទ្រ​របស់លោក​អា​បេ​បាន​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​ចាប់តាំងពី​ឆ្នាំមុន​មក​នៅពេល​សាធារណជន​បានដឹង​អំពី​ការលក់​ដី​រដ្ឋ​ដែល​បាន​បញ្ចុះតម្លៃ​យ៉ាងច្រើន​ដល់​ប្រតិបត្តិ​ករ​សាលារៀន​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ភរិយា​របស់គាត់​។​

អត្រា​គាំទ្រ​របស់លោក​អា​បេ​បាន​កើន​ឡើងដល់​៥២​ភាគរយ​នៅក្នុង​ការស្ទង់មតិ​ថ្ងៃទី​២២​ដល់​២៤​ខែមិថុនា​ដោយ​កាសែត Nikkei ខណៈដែល​អត្រា​មិន​ពេញ​ចិត្តបាន​ធ្លាក់ចុះ​ដល់​៤២​ភាគរយ​។​

កាសែត​បាន​រាយការណ៍​ថា អ្នក​ដែល​គាំទ្រ​នាយករដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​អំពី​ទស្សនវិស័យ​ជា​សកល​របស់គាត់​និង​ស្ថេរភាព​នៃ​រដ្ឋាភិបាល​របស់គាត់​ថា​ជា​មូលហេតុ​ថ្វីបើ​អ្នកបោះឆ្នោត​ភាគច្រើន​លើសលប់​នៅតែ​មិន​គិតថា​រឿងអាស្រូវ​នេះ​ត្រូវបាន​ដោះស្រាយ​ក៏ដោយ​។​

លោក​អា​បេ​ដែល​បាន​វិលត្រឡប់​មកកាន់​អំណាច​វិញ​សម្រាប់​អាណត្តិ​ទី​២​ដ៏​កម្រ​ក្នុង​ឆ្នាំ​២០១២​ជាមួយ​ការ​សន្យាថា​នឹង​ចាប់ផ្តើម​ឡើងវិញ​នូវ​សេដ្ឋកិច្ច​និង​ពង្រឹង​ការការពារ​នោះ​ក៏​ស្ថិតនៅលើ​ទី​កំពូល​នៃ​បញ្ជី​តំណាងរាស្ត្រ​ដែល​អ្នកបោះឆ្នោត​ចង់ឃើញ​ឈ្នះ​ការប្រកួតប្រជែង​សម្រាប់​ភាពជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុងកាន់​អំណាច​នៅ​ខែកញ្ញា​ផងដែរ​។​

លោក​អា​បេ​ទទួលបាន​៣០​ភាគរយ​ខណៈ​សមាជិក​សភា​វ័យក្មេង​ឈ្មោះ Shinjiro Koizumi ទទួលបាន​២៦​ភាគរយ​ចំណែក​អតីតរដ្ឋមន្ត្រី​ការពារជាតិ Shigeru Ishiba ទទួលបាន​២០​ភាគរយ​។​

ប្រសិនបើ​លោក​អា​បេ​ឈ្នះ​ការបោះឆ្នោត​ជាថ្មី​ជា​មេដឹកនាំ LDP ហើយ​គណបក្ស​របស់គាត់​នៅតែ​កាន់អំណាច​នោះ​, គាត់​អាច​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដល់​ខែកញ្ញា​ឆ្នាំ​២០២១​។ ដោយ​បូករួម​ជាមួយនឹង​ការ​កាន់អំណាច​ឆ្នាំ ២០០៦-២០០៧ របស់គាត់​, នោះ​នឹងធ្វើ​ឲ្យ​គាត់​ក្លាយទៅជា​មេដឹកនាំ​កាន់តំណែង​បានយូរ​ជាងគេ​នៅក្នុង​ប្រទេសមួយ​ដែលមាន​ទម្លាប់​មាន​នាយករដ្ឋមន្ត្រី​រយៈពេល​ខ្លី​៕ REUTERS



[caption id="attachment_935659" align="aligncenter" width="700"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu