Ad Code

បារាំង ​និង​អាល្លឺម៉ង់​ ស្វែងរក​ដំណោះស្រាយ​អន្តោប្រវេសន៍​ថ្មី​ ខណៈ​នាវា​ជួយ​សង្គ្រោះ​រសាត់អណ្ដែត​លើ​សមុទ្រ



កាលពី​ថ្ងៃអាទិត្យ ប្រទេស​អាល្លឺម៉ង់​ និង​បារាំង ​បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ថ្មី​ចំពោះ​វិបត្តិ ចំណាកស្រុក​ ខណៈដែល​ការជំទាស់​ក្នុងចំណោម​បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប ​បាន​បណ្តាល​ឲ្យ​ទូក​ដែល​ដឹក​ជន​ចំណាកស្រុក​អាហ្វ្រិក​រាប់រយ​នាក់​ត្រូវ​រសាត់អណ្តែត​លើ​សមុទ្រ​។​

មេដឹកនាំ​ចំនួន​១៦​រូប​ក្នុងចំណោម​មេដឹកនាំ​២៨​រូប​របស់​សហភាព​អឺរ៉ុប​បាន​រៀបចំ​កិច្ចពិភាក្សា​បន្ទាន់​នៅ​ទីក្រុង​ប្រ៊ុ​ស​ស៊ែ​ល​ដើម្បី​ស្វែងរក​មធ្យោបាយ​មួយ​ឆ្ពោះ​ទៅមុខ​បើ​ទោះបីជា​មានការ​ជាប់​គាំង​យូរអង្វែង​មក​ហើយ​លើ​អ្នក​ដែល​គួរ​ទទួលយក​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ដែល​ទៅដល់​ប្រទេស​អ៊ីតាលី​និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ក៏ដោយ​។​

មនុស្ស​រាប់រយ​នាក់​ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​និង​ការ​ធ្វើទុក្ខបុកម្នេញ​នៅក្នុង​ប្រទេស​របស់​ពួកគេ​ត្រូវបាន​ជាប់​នៅ​ចំ​កណ្តាល​ជម្លោះ​ដែល​កាន់តែ​អាក្រក់​ទៅៗ​អំពី​របៀប​ដោះស្រាយ​ជាមួយនឹង​លំហូរ​នេះ​។​

អ៊ីតាលី​ដែលជា​ប្រទេសមួយ​ស្ថិតនៅ​ជួរមុខ​នៃ​វិបត្តិ​នេះ​បាន​រុញច្រាន​នាវា​ជួយសង្គ្រោះ​ខណៈ​រដ្ឋាភិបាល​ថ្មី​របស់ខ្លួន​ទាមទារ​ឲ្យ​មាន​សាមគ្គីភាព​កាន់តែច្រើន​ពី​បណ្តា​សមាជិក​សហភាព​អឺរ៉ុប​ដែលមាន​ការស្ទាក់ស្ទើរ​។​

កាលពី​ថ្ងៃអាទិត្យ នាវា​មួយ​ដែល​ផ្ទុក​អ្នក​មកពី​តំបន់​អាហ្វ្រិក​ចំនួន​២៣៩​នាក់​នៅលើ​នោះ​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ផងដែរ​នោះ​កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល​ស្របពេល​ប្រទេស​ម៉ា​ល់តា​និង​អ៊ីតាលី​បដិសេធ​ទទួលយក​វា​បន្ទាប់ពី​នាវា Aquarius បាន​ជួប​ជោគវាសនា​ស្រដៀង​គ្នា​នេះ​រហូត​ទាល់តែ​វា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​

លោក Matteo Salvini រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីតាលី​បាន​និយាយប្រាប់​អង្គការ​សប្បុរសធម៌​បរទេស​កាលពី​ថ្ងៃអាទិត្យ​ថា​នឹង​បញ្ឈប់​ជួយសង្គ្រោះ​ជន​ចំណាកស្រុក​នៅ​ជិត​ប្រទេស​លី​ប៊ី​ដែល​នៅ​ទីនោះ មាន​ក្រុម​មួយ​បាន​និយាយថា មនុស្ស​ចំនួន​១,០០០​នាក់​ដែល​ស្ថិតនៅលើ​នាវា​នោះ​កំពុងមាន​ទុក្ខព្រួយ​។ គាត់​បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​ជួយ​ដល់​អ្នករត់ពន្ធ​មនុស្ស​។​

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ប្តេជ្ញា​បន្ត​ឆ្ពោះទៅរក​វិធី​ដើម្បី​កាត់បន្ថយ​លំហូរ​ជន​ចំណាកស្រុក​និង​ចែករំលែក​ការទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​មកដល់​ឆ្នេរសមុទ្រ​អ៊ឺរ៉ុប​។​

លោក Macron បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​អឺរ៉ុប​មួយ​ដោយ​ថា​នោះ​ជា​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ទាំង​២៨​ឬ​ក្នុងចំណោម​បណ្តា​ប្រទេស​មួយចំនួន​ដែល​សម្រេចចិត្ត​ឆ្ពោះទៅមុខ​ជាមួយគ្នា​។​

ប្រទេស​ហុង​គ្រី ប៉ូឡូញ សាធារណរដ្ឋ​ឆេ​ក​និង​ស្លូ​វ៉ា​គី​ដែល​បាន​បដិសេធ​ទទួលយក​ជនភៀសខ្លួន​មកពី​ប្រទេស​ដែលមាន​ភាព​តានតឹង​ដូចជា​អ៊ីតាលី​និង​ក្រិ​កបាន​ធ្វើពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu