Ad Code

ប្រជាកសិករ​ភូមិ​ទំនប់ ស្រុក​កំពង់លែង រៀបចំ​ដង្វាយ​សែន​ព្រះធរណី ព្រះ​គង្គា ព្រះពាយ​ និង​ព្រះអាទិត្យ សុំ​សេចក្តីសុខ​ក្នុង​រដូវ​ធ្វើស្រែ​អោយ​ទទួល​ទិន្នផល​ខ្ពស់



កំពង់ឆ្នាំង​ ៖ ​ ​ដើម្បី​អោយ​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅក្នុង​រដូវ​ធ្វើ​ស្រែវស្សា​ឆ្នាំនេះ អ្នកស្រុក​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ បាននាំគ្នា​រៀបចំ​ដ​ង្វា​យ​សែន​ជូន​ព្រះធរណី ព្រះ​គង្គា ព្រះ​ភិរុណ ព្រះពាយ ព្រះអាទិត្យ ដើម្បី​សុំ​សេចក្តីសុខ​ក្នុងពេល​ធ្វើស្រែ​ចំការ​។​

លោក សុខ រិ​ន ប្រធាន​ការិយាល័យ​ស្រុក​កំពង់លែង បាន​និយាយ​អោយ​ដឹងថា ​៖ ​ការ​សែនព្រេន​ខាង​លើ​នេះ គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ដូនតា​ខ្មែរ​តាំង​ពី​បុរាណកាល​មក ដែល​កសិករ​ខ្មែរ​យើង​មួយចំនួន​បាន​បន្ត​រក្សា​ប្រពៃណី​នេះ​រហូត​មក​ដល់​ពេលនេះ។

ដោយឡែក ការរៀបចំ​សែន​ដ​ង្វា​យ​ខាងលើនេះ គឺ​ដើម្បី​ដឹងគុណ​ដល់​ព្រះធរណី​ ដែល​បានផ្តល់​ដី​ដែលមាន​ជីជាតិ​សម្រាប់​ធ្វើ​ស្រែចម្ការ​ចិញ្ចឹម​ជីវិត​មនុស្ស​សត្វ ដឹងគុណ​ព្រះ​ភិ​រុណ ព្រះ​គង្គា ដែល​បានផ្តល់​ទឹក​ដល់​មនុស្ស​សត្វ ដឹងគុណ​ដល់​ព្រះពាយ​ធ្វើអោយ​ជីវិត​មនុស្ស​រស់នៅ​ដោយ​សុខសាន្ត និង​ដឹងគុណ​ដល់​អាទិត្យ​ដែល​បាន​រះ​បំភ្លឺ​ភពផែនដី អោយមាន​ជីវិត​មនុស្ស​សត្វ​មាន​ជីវិត​រស់នៅ​ដោយ​សុខ​សប្បាយ។

លោក សុខ រិ​ន បាន​អោយដឹងទៀតថា ​៖ ពិធី​សែន​ខាងលើនេះ​ភាគច្រើន គឺ​គេ​និយម​ធ្វើ​នៅក្នុង​ពិធីបុណ្យ​ដា​លាន ដែល​ខ្លះ​គេ​ហៅថា​បុណ្យ​ភូមិ។ ប៉ុន្តែ​អ្នកស្រុក​តាម​ភូមិ​មួយចំនួន​គេ​និយម​សែនព្រេន​នៅតាម​ផ្ទះ ឬ​តាម​វាលស្រែ​ក្នុងភូមិ​ដូចខាងលើ​នេះ​។ ដែល​ទង្វើ​នេះ​គឺជា​ការអភិរក្ស និង​ថែរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង​កុំអោយ​យ​បាត់បង់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu