Ad Code

ចូលរួម​រំលែក​ទុក្ខ​ផង! វី​ជេ អា លី​យ៉ា ទទួលមរណៈភាព​ហើយ



ភ្នំពេញ ​៖ ​នេះ​ជា​ដំណឹង​ដ៏​ចាប់អារម្មណ៍​ និង​សោកសៅ ក្រៀមក្រំ​បំផុត​សម្រាប់​អ្នក​សិល្បៈ​រួម​អាជីព​ខណៈដែល​តារា​ស្រី​ធ្លាប់​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​គឺ​វី​ជេ អា លី​យ៉ា បានទទួល​មរណភាព​ហើយ​ក្រោយពេល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​និង​ត្រូវ​​បញ្ជូន​ចូល​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កា​ល៉​ម៉ែត ​កាលពី​ថ្មីៗ​កន្លងមកនេះ។

ពិធី​ការិនី​វី​ជេ អា លី​យ៉ា ត្រូវបាន​មហាជន​ទូទៅ​ធ្លាប់​ស្គាល់​និង​គាំទ្រ​តាមរយៈ​សកម្មភាព​សម្តែង​ជាច្រើន​នៅលើ​វិស័យ​សិល្បៈ​។ ​ប៉ុន្តែ​ក្រោយមក​នាង​ក៏បាន​បាត់​ខ្លួន​មួយ​រយៈ​ពេល​ដោយបាន​ចេញទៅ​រស់នៅ​ជាមួយ​គូស្នេហ៍​ឯ​ក្រៅប្រទេស ​តែ​ចំណងស្នេហា​មួយ​នោះ​ បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​ឈឺចាប់ ​និង​រង​ការ​សម្រក់​ទឹកភ្នែក​ស្ទើរ​រាល់ថ្ងៃ​ ដោយ​អំណាច​នៃ​ការប្រើ​ហិង្សា​ធ្ងន់ធ្ងរ​មកលើ​រូបនាង។

យ៉ាងណាមិញ​ស្រប​ពេលដែល​ពន្លឺយុត្តិធម៌​មិនទាន់​ត្រូវបាន​រង​ឃើញ និង ផ្តល់ជូន​នាង​ផង​ក៏​ស្រាប់តែ​វី​ជេ អា លី​យ៉ា ត្រូវ​ធ្លាក់ខ្លួន​ឈឺ​រហូត​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។​ប៉ុន្តែ​ជា​លទ្ធផល​ដោយសារ​ស្ថានភាព​ជំងឺ​របស់​នាង​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទីបំផុត អា លី​យ៉ា ក៏​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៥​និង​២២​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។​

បើតាម​ការបញ្ជាក់​ពី​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​សព​វី​ជេ អា លី​យ៉ា បែបនេះ​ថា ​ឯង​ទៅ​ហើយ​ហី​សម្លាញ់​សូម​កើត​ជាតិ​ណាៗ​សូម​អោយ​ឯង​អាយុ​វែង​ក្នុងនាម​យើង​ជា​សិល្បៈ​ដូចគ្នា សូម​ចូលរួម​សោកស្ដាយ​Aliya បាន​ទទួល​មរណភាព​ហើយ ព្រឹក​មិញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

តារា​ស្រី​មានឈ្មោះ​ល្បី​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​អំពាវនាវ​ដែរ​ថា​ សព​ត្រូវបាន​តម្កល់​ទុក​នៅ​វត្ត​ទួល​អស់លោក​គីឡូ​លេខ​៦ សូម​មេត្តា​បងប្អូន​យើង​ចូលរួម​រំលែក​ទុក្ខ​ទាំងអស់គ្នា ព្រោះ​គាត់​គ្មាន​បងប្អូន​ទេ។ ដោយឡែក​នៅលើ​បណ្តាញ​សង្គម​របស់​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា ក៏​មិន​ខុសគ្នា​នឹង​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម ឡើយ​គឺ​លោក​បាន​បញ្ជាក់​ថា ​សិល្បការិនី​Vj អា លី​យ៉ា បានទទួល​មរណភាព​ហើយ​នៅវេលា​ព្រឹក​នេះ​ សព​ត្រូវ​តម្កល់​នៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ​សូម​សិល្បករ​សិល្បការិនី​មេត្តា​ទៅ​ចូលរួម​បុណ្យសព​នាង​ផង ដោយសារ​នាង​គ្មាន​សាច់ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា។​
តារា​ប្រុស​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា​លើកឡើង​ទៀតថា មួយវិញទៀត​ខ្ញុំ​សុំអោយ​បងប្អូន​មហាជន​សូមមេត្តា​កុំ​វា​តម្លៃ​លើ​នាង​អី ដើម្បីអោយ​វិញ្ញាណក្ខន្ឋ​នាង បាន​ស្ងប់ កុំ​អោយ​អភ័ព្វ​ដូច​ជាតិ​នេះ​ព្រោះ​ជាតិ​នេះ​នាង​លំបាក​ណាស់។ តាមរយៈ​ដំណឹង​មរណភាព​របស់​វី​ជេ អា លី​យ៉ា នាពេលនេះ គេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការសោកស្តាយ​ និង​ចូលរួម​រំលែក​ទុក្ខ​ស្ទើរគ្រប់គ្នា​ខណៈ​អ្នក​សិល្បៈ​រួម​អាជីព​ក៏​បង្ហាញ​អារម្មណ៍​ដូចគ្នានេះដែរ​។​

សូមបញ្ជាក់ថា​ សម្រាប់​ពិធី​បូជាសព​វី​ជេ អា លី​យ៉ា នឹងត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា​ដដែល​នេះ​ស្ថិតនៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក អ៊ឹម ជីវ៉ា។ ចំពោះ​ពិធី​បុណ្យសព​នេះ ​សប្បុរសជន​ដែល​ជួយ​ដល់​បុណ្យសព ​ អា លី​យ៉ា គឺ​ជួយ​ចេញថ្លៃ​មេន​បូជាសព និង​ថក​ងៃ​ផ្កា មាន កញ្ញា ឌួង ហ្សូ​រី​ដា និង​លោកស្រី ងិន ម៉ា​រី​យ៉ា។

​ចំណែកឯ​រោងបុណ្យ បបរ​បុណ្យ​និង​កម្មវិធី​ទាំងមូល​គឺ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​​សិល្បករ និង​លោក​អ៊ឹម ជីវ៉ា ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ​ជា​អ្នក​រ៉ាប់រង​ទទួលបន្ទុក​ទាំងអស់ ​បាន​ន័យ​ថាបើ​ខ្វះខាត​​​លុយ​ប៉ុណ្ណា​ ​សមាគម​ជា​ជួយ​ចេញ​ជំនួស​ទាំងអស់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu