Ad Code

ព្រឹត្តិការណ៍​ប្រដាល់​សាកល​បើកទូលាយ​នៅ​ប្រទេស​ថៃ មាន​៣២​ប្រទេស​ចូលរួម



ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​សាកល​បើកទូលាយ​លើក​ទី​១​នៅ​ប្រទេស​ថៃ​ ដែល​កម្ពុជា​បញ្ជូន​កីឡាករ​ចំនួន ៣ រូប​ទៅ​ចូលរួម​នោះ មាន​ប្រទេស​ចំនួន​៣២​មកពី​គ្រប់​ទ្វីប​ទាំងអស់​ចូលរួម។

នេះ​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ប្រដាល់​សាកល​ស្ម័គ្រចិត្ត​ក្រោម​ការគ្រប់គ្រង​របស់​ស​មា​គម​អន្តរជាតិ​ប្រដាល់​សាកល​ស្ម័គ្រចិត្ត​ដែល​ហៅថា​AIBA(Association International Boxing Amateur) ។​លោក​វ៉ែន សុផល​ជា​ប្រធាន​ប្រតិភូ និង ជា​គ្រូបង្វឹក​ជម្រើសជាតិ​បាន​រាយការណ៍​ពី​ទីក្រុង​បាងកក​មក​ថា កីឡាករ​កម្ពុជា ៣​រូប រួមជាមួយ​រូបលោក​និង​គ្រូបង្វឹក​ជនជាតិ​គុយបា​បានធ្វើ​ដំណើរ​តាម​រថយន្ដ​ដល់ទី​ក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃទី​២៧​ ខែមិថុនា ​ថ្ងៃទី​២៨​នឹងធ្វើ​ការប្រជុំ​បច្ចេកទេស ថ្ងៃទី​២៩ ខែ​មិថុនា​ថ្លឹង​ទម្ងន់ និង​ការប្រកួត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០ ខែ​​មិថុនា​ដល់​ថ្ងៃទី​៦​ ខែ​កក្កដា។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រទេស​ថៃ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​សាកល​កម្រិត​អន្តរជាតិ​បែបនេះ ហើយ​ការប្រកួត​នេះ​គ្រប់គ្រង​ដោយ​សមាគម​ប្រដាល់​ស្ម័គ្រចិត្ត​អន្តរជាតិ​(AIBA)​និង​ទទួលខុសត្រូវ​ដោយ​សមាគម​ប្រដាល់​សាកល​ស្ម័គ្រចិត្ត​ថៃ។

ព្រឹត្តិការណ៍​នេះ​ មាន​ឈ្មោះថា​​នេះ​ជាការ​ប្រកួត​ដ៏​ធំ​មួយ​ដែល​កម្ពុជា​នឹង​លំបាក​ក្នុងការ​ស្វែងរក​មេដាយ។

នៅក្នុង​ការប្រកួត​នេះ បើ​នរណា​ឡើងដល់​វគ្គ​១៦​នាក់​ចុងក្រោយ​មួយ​ប្រកួត​បាន​រង្វាន់​១០០​ដុល្លារ មកដល់​វគ្គ​៨​នាក់​ចុងក្រោយ​មួយ​ប្រកួត​បាន​២០០​ដុល្លារ វគ្គ​៤​នាក់​ចុងក្រោយ​មួយ​ប្រកួត​៣០០​ដុល្លារ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​៥០០​ដុល្លារ​។​

ក្នុង​ព្រឹត្តិការណ៍​នេះ បើ​ប្រទេស​ណា​ដណ្ដើមបាន​មេដាយ​ឈរ​នៅ​លំដាប់​លេខ​១​បាន​រង្វាន់​១០.០០០​ដុល្លារ​, លេខ​២​បាន​៧.៥០០​ដុល្លារ និង​លេខ​៣​បាន​៥.០០០​ដុល្លារ។​

សូមបញ្ជាក់ថា​ កីឡាករ​កម្ពុជា​៣​រូប​ដែល​ទៅ​ចូលរួម​ប្រកួត​នោះ​មាន​ឡ​ន​សៀម​ជា​កីឡាករ​ជម្រើសជាតិ​មកពី​ក្លិប​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង​ ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម។ កីឡាករ ណាត សៀក​និ​ន ហៅ​ពេជ្រ ម្ទេសខ្មាំង ដែល​ជា​កីឡាករ​ជម្រើសជាតិ​មកពី​ក្លិប​អា​រុណ​រះ​កីឡា​គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម និង កីឡាករ ស៊ឹម វិសិដ្ឋ មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu