Ad Code

អ៊ីស្រាអែល​និយាយ​ថា គ្រួសារ​របស់​ទារក​ ដែល​ស្លាប់​បាន​ទទួល​ប្រាក់​ដើម្បី​ដាក់​ការ​ស្តីបន្ទោស​ដល់​កងទ័ព



ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​មាន​ភស្តុតាង​ថា ក្រុមគ្រួសារ​របស់​ទារ​ក​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ជិត​ព្រំដែន​ហ្គា​ហ្សា​គឺ​ត្រូវបាន​ផ្តល់ប្រាក់​ដោយ​ក្រុម​ហា​ម៉ាស​ដើម្បី​ចោទប្រកាន់​កងទ័ព​អ៊ីស្រាអែល​អំពី​ការស្លាប់​របស់​ទារក​នោះ​។

ក្រសួងសុខាភិបាល​ហ្គា​ហ្សា​និង​សមាជិកគ្រួសារ​បាន​និយាយថា ក្មេងស្រី​អាយុ​៨​ខែ​ឈ្មោះ Leila al-Ghandour បាន​ស្លាប់​បន្ទាប់ពី​ស្រូប​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ថ្ងៃ​នៃ​ការប៉ះទង្គិច​គ្នា​កាលពី​ខែឧសភា​ដែល​ក្នុងនោះ​មាន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​៦១​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការបាញ់ប្រហារ​របស់​អ៊ីស្រាអែល​។​

ដោយ​ដកស្រង់​ប្រភពពី​វេជ្ជបណ្ឌិត​, កងទ័ព​បាន​និយាយថា ក្មេងស្រី​ម្នាក់​នោះ​មាន​បញ្ហា​សុខភាព​មុនពេល​ស្លាប់​ទៅទៀត​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងយុត្តិធម៌​បាន​បញ្ចេញ​ឯកសារ​ចោទប្រកាន់​លើ​លោក Mahmud Omar អាយុ​២០​ឆ្នាំ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងជីដូនមួយ​របស់​ក្មេងស្រី​នោះ​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែឧសភា​ដោយសារតែ​ប៉ុនប៉ង​ជ្រៀតចូល​ក្នុងប្រទេស​អ៊ីស្រាអែល​។​

ឯកសារ​នោះបាន​បង្ហាញថា ជន​ជាប់ឃុំ​បាន​ប្រាប់​ក្រុម​អ្នក​ស៊ើបសួរ​របស់​ស្រា​អែល​ថា ឪពុកម្តាយ​របស់ Leila ត្រូវបាន​ផ្តល់ប្រាក់​ប្រមាណ​៨,០០០ shekels (២,២០០​ដុល្លារ​អាមេរិក​) ដោយ​មេដឹកនាំ​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​ឈ្មោះ Yahya Sinwar ជា​ថ្នូរ​សម្រាប់​ការ​អះអាងថា ក្មេងស្រី​រូបនោះ​បាន​ស្លាប់​ដោយសារតែ​ស្រូប​ឧស្ម័ន​។​

នៅពេល​ត្រូវបាន​ទាក់ទង​ដោយ AFP, ឪពុកម្តាយ​របស់ Leila បាន​បដិសេធ​ការអះអាង​នេះហើយ​បានបញ្ជាក់​ជាថ្មី​ថា កូនស្រី​របស់​ពួកគេ​ពិតជា​បាន​ស្លាប់​ដោយសារ​ស្រូបយក​ឧស្ម័ន​បង្ហូរទឹកភ្នែក​មែ​ន​ហើយ​បាន​និយាយថា នាង​មិនមាន​ជំងឺ​ទេ​។​

ក្រុមគ្រួសារ​របស់ Leila បាន​និយាយថា នាង​ត្រូវបាន​នាំយកទៅ​ក្បែរ​ព្រំដែន​ដោយ​សាច់ញាតិ​អាយុ​១១​ឆ្នាំ​ម្នាក់​ដែល​បានគិត​ច្រឡំ​ថា​ម្តាយ​របស់​ទារ​កនៅ​ទីនោះ​។​

គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​កើនឡើង​នៅក្នុង​តំបន់​ហ្គា​ហ្សា​ចាប់តាំងពី​ការតវ៉ា​ធំៗ​និង​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅតាម​បណ្តោយ​ព្រំដែន​កាលពី​ថ្ងៃទី​៣០​ខែមីនា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu