Ad Code

ចាប់​ខ្លួន​បុរស​ដាច់ដាប រួមភេទ​ជាមួយ​អនីតិជន



កំពង់ចាម ​៖​ កំលោះ​ឈាម​រាវ ​ម្នាក់​ ត្រូវ​បាន​​អាណាព្យាបាល​កុមារី​រងគ្រោះ ចាប់ខ្លួន ជាក់ស្តែង ក្នុង​ខណៈ​​​​ជន​សង្ស័យ​ បាន​ធ្វើ​ការ​រួមភេទ​ជាមួយ​អនីតិជន និង​ប្រគល់​ជូន​សមត្ថកិច្ច ​ចាត់ការ​តាមផ្លូវ​ច្បាប់។

សមត្ថកិច្ច ​បាន​អោយ​ដឹង​ថា ហេតុការណ៍​នេះ ​បាន​កើត​ទ្បើង​ នៅ​ថ្ងៃទី​០៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​២​និង៣០​នាទី​រំលង​អធ្រាត្រ​នៅ​ចំណុច លើ​ផ្ទះ​ក្មេងស្រី​រងគ្រោះ ​ស្ថិត​ក្នុង ភូមិ​ខ្ពប​តា​ងួន​.​ឃុំ​ខ្ពប​តា​ងួន​.​ ស្រុក​ស្ទឹងត្រង់ ខេត្ត កំពង់ចាម។

សមត្ថកិច្ច​បាន​បន្ត​ថា ករណីនេះ ​បង្ក​​ទ្បើង​ដោយ​ជនសង្ស័យ​ឈ្មោះ អ៊ុង​.​ប៊ុន ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​រៃ ​.​ឃុំ​ឬ​ស្សី​កែវ ​.​ស្រុក​ព្រែក​ប្រសព្វ​.​ ខេត្ត​ក្រចេះ ​ដោយ​បាន​ទ្បើង​លើផ្ទះ កើតហេតុ រួមភេទ​ជាមួយ​ក្មេងស្រី​ឈ្មោះ លដ ជា​អនីតិជន​នៅក្នុង​បន្ទប់​លើ​ផ្ទះ​ក្មេងស្រី​រងគ្រោះ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា ពេល​នោះ​ ឪពុក​ក្មេងស្រី​រង​គ្រោះ ​និង​ក្រុម​គ្រួសារ​ បាន​​តាម​ទាន់​ជាក់ស្តែង​ ក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប​តា​ងួន។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​ កំពុង​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu