ភ្នំពេញ ៖ តារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ពេលនេះត្រូវបានរៀបចំពិធីភ្ជាប់ជាផ្លូវការហើយជាមួយប្អូនប្រុសរបស់ថៅកែផលិតកម្មហង្សមាស បន្ទាប់ពីពួកគេបានដាក់ស្រឡាញ់ និងមើលចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនោះ។
ពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើង ក្រោមវត្តមានរបស់ចាស់ទុំទាំងសងខាង។ ចំណែកឯអ្នកសិល្បៈគឺមានចំនួនតិចនាក់ ដែលបានចូលរួមអបអរ មិនតែប៉ុណ្ណោះក៏មានខ្លះទៀតថា ក្រដាសពិតជាមិនអាចខ្ចប់ភ្លើងបានឡើយ។
ដំណឹងនៃការបែកធ្លាយពីចំណងស្នេហារហូតឈានដល់ការភ្ជាប់ពាក្យពីសំណាក់តារាចម្រៀងលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា ជាមួយលោកឧកញ៉ា ដែលត្រូវបានស្គាល់ថា ជាប្អូនប្រុសរបស់ម្ចាស់ផលិតកម្មហង្សមាសខាងលើនេះ បច្ចុប្បន្នបានក្លាយជារឿងចាប់អារម្មណ៍ខ្លាំងរបស់មហាជនព្រមជាមួយការចុះផ្សាយនៅលើបណ្តាសារព័ត៌មានក្នុងស្រុកយ៉ាងកក្រើកផងនោះ។
ផ្អែមតាមប្រភពមួយចំនួនបានទម្លាយថា ទំនាក់ទំនងស្នេហារវាង ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាសនេះ បានផ្តើមឡើងជាមួយគ្នាមានរយៈពេលយូរឆ្នាំមកហើយ។ ប៉ុន្តែដំណឹងនេះ ត្រូវបានបិទបាំងដោយសាមីខ្លួនអ្នកទាំងពីរ ខណៈកាលពីថ្មីៗកន្លងមកនេះ រឿងនោះក៏ត្រូវបានបង្វែរតាមរយៈការទម្លាក់ការសង្ស័យរវាងនាង(ឱក សុគន្ធកញ្ញា)ជាមួយតារាប្រុសរួមដំបូល ឆន សុវណ្ណារាជ ជាការបង្វែរដានស្នេហ៍របស់ខ្លួន និងប្អូនប្រុសថៅកែហង្សមាស។
ប្រភពខាងលើនេះបានបន្តថា ការបែកធ្លាយដំណឹងស្នេហ៍លួចលាក់មានរយៈពេលជាច្រើនឆ្នាំរបស់
ឱក សុគន្ធកញ្ញាជាមួយបុរសប្អូនប្រុសផលិតកម្មហង្សមាសនេះ បានកើតឡើងស្របពេលដែលអ្នកទាំងពីរ បានធ្វើពិធីភ្ជាប់ពាក្យជាមួយគ្នា។ មិនតែប៉ុណ្ណោះ ឱក សុគន្ធកញ្ញា និងប្រុសស្នេហ៍ម្នាក់នេះ ក៏ឧស្សាហ៍បណ្តើរគ្នាចូលហាងទំនើបៗទាំងកំបាំងភ្នែកមហាជន និងអ្នកសិល្បៈរួមអាជីពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments