Ad Code

អ្នក​គ្រូ​បង្រៀន​ម្នាក់​ ​ចងក​សម្លាប់​ខ្លួន ចោល​ប្តី​និង​កូន​២​នាក់ ​បន្សល់​ទុក​នូវ​លិខិត​ជា​បណ្ដាំ​វែង​អន្លាយ



កំពង់ឆ្នាំង​ ៖​ អ្នកគ្រូ​បង្រៀន​សាលា​មតេយ្យ ​ម្នាក់ ​បាន​ចងក​ធ្វើអត្តឃាត ស្លាប់​នៅក្នុង​ផ្ទះបាយ ដោយសារ​តែមាន​វិបត្តិ​នៅក្នុង​គ្រួសារ​ដោះស្រាយ​មិន​ចេញ ​និង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្នុង​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ ៖ អ្នកគ្រូ​បង្រៀន​ខាងលើ​មានឈ្មោះ ភួ​ន ភា អាយុ​៤៧ ឆ្នាំ​ជា​គ្រូ​​​បង្រៀន​សាលា​មតេយ្យ មាន ប្ដី​ឈ្មោះ សឹង ប៉ា​ញ អាយុ​៥៨​ឆ្នាំ មាន​មុខរបរ​ជា​គ្រូបង្រៀន​ទាំង​២​នាក់​ប្តី​និង​ប្រពន្ធ ​មានកូន​២​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ៖ គ្រួសារ​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​ខាងលើ​រស់នៅ មិន​ចុះសម្រុង​គ្នា​ទេ គឺ​បាន​បែក​គ្នា​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​ប្ដី​ចុះពីលើផ្ទះ​ធំ​ទៅ​នៅផ្ទះ​តូច​ដែល​ចម្ងាយ​១០​ម៉ែត្រ​ពីគ្នា​ ចំណែក​ប្រពន្ធ​រស់នៅ​លើផ្ទះ​ធំ​ជាមួយ​កូនៗ។ នៅ​យប់​ថ្ងៃទី​០១ ខែ​មិថុនា មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​បាន​ឈ្លោះ​គ្នា​ជា​ខ្លាំង​ ហើយ​នៅ​យប់​នោះ ​ប្តី​បាន​យក​កូន​មក​ដេក​នៅផ្ទះ​តូច​ជាមួយ​ខ្លួន។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ ចងក​នៅ​នឹង​ផ្ទះបាយ​ស្លាប់​បាត់ទៅហើយ​។ បន្ទាប់មក​បុរស​ជា​ប្តី​ក៏បាន​រាយ​ការណ៍​ ប្រាប់​សមត្ថកិច្ច ​ចុះ​ទៅពិនិត្យ​កន្លែងកើតហេតុ។ ក្នុងពេលនោះ​សមត្ថកិច្ច​ បានធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ខ្លាច​មាន​អំពើ​ឃាតកម្ម​កើតឡើង។

ក្រោយពី​ការពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់ សមត្ថកិច្ច​បាន​សន្និដ្ឋាន​អោយដឹងថា ស្ត្រី​ជា​គ្រូ​បង្រៀន​ ​ខាងលើនេះ ពិត​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ​នៅក្នុងពេល​នោះ​ដែរ​​សមត្ថកិច្ច​បាន​រក​ឃើញ​សំបុត្រ​មួយ​ច្បាប់​មាន​៣​សន្លឹក ដែល​ជា​បណ្ដាំ​របស់​ស្ត្រី​ធ្វើអត្តឃាត ដោយមាន​ខ្លឹមសារ​សង្ខេប​គឺ​ប្តឹងទៅ​ស្នងការ​នគរ​បាល​ខេត្ត សូមជួយ​ពិចារណា​រក​យុត្តិធម៌ ពី​ការ​ធ្វើបាប​របស់​ប្តី និង​មាន​ទាំង​ថត​សំឡេង​ ដាក់​ក្នុង​ទូរស័ព្ទ​ដៃ អំពី​ការ​ឈ្លោះទាស់ទែង​គ្នា កាលពី​យប់​ថ្ងៃទី​០១ ខែមិថុនា ទៀតផង​។ នៅក្នុង ខ្លឹមសារ​សំបុត្រ​ដែល ក៏បាន​ផ្តាំ អោយ​បងស្រី​លក់​ផ្ទះ លក់​ដី​ភូមិ​យកលុយ​សង​គេ និងមិន​ចាំបាច់​ធ្វើបុណ្យ​អោយ​ខ្លួន​ឡើយ។

តាម​ការបញ្ជាក់​របស់​ឈ្មោះ សឹង ប៉ា​ញ ដែលជា​ប្ដី​ស្ត្រី​ខាងលើ​បានអោយដឹងថា ៖ ប្រពន្ធ​គាត់​បាន​ជំពាក់​លុយ​គេ​ច្រើនណាស់​ដោយសារ​រឿង​ចាញ់ល្បែង តែ​ទោះបី​បែបនេះ​ក្តី​មនុស្ស​បាន​ស្លាប់​បាត់ទៅហើយ ដោយ​គេ​មិនដឹងថា គាត់​ពិតជា​ជំពាក់​ព្រោះ​រឿង​ល្បែង​ឬ​យ៉ាងណា​នោះទេ ដែល​រឿងនេះ​ជា​ភារកិច្ច​របស់​សមត្ថកិច្ច​ជា​អ្នកស្រាវជ្រាវ ដើម្បី​អោយដឹងពី​មូលហេតុ​នៃ​ការធ្វើអត្តឃាត​ខាងលើនេះ៕

 



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu