Ad Code

ឪពុក​រន្ធត់ចិត្ត​ណាស់ ​ប្រឹង​លី​កូនស្រី​លង់ទឹក រត់​ទៅ​រក​មណ្ឌល​សុខភាព​​ តែ​គ្រូពេទ្យ​ប្រាប់​ថា​នាង​​​ស្លាប់​ហើយ



កំពង់ឆ្នាំង​ ៖​ កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​លង់​ទឹកស្រះ​ស្លាប់ ខណៈ​នាង​ចុះ​ងូត​លេង​ក្នុង​ទឹកស្រះ នៅក្នុង​សាលា​វិទ្យាល័យ​ហ៊ុនសែន កំពង់ត្រឡាច ក្នុង​ឃុំ​អូ​ឬ​ស្សី ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១០ និង ២០ នាទី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ កុមារី​រងគ្រោះ​មានឈ្មោះ សុខ ស៊ី​ណាវី អាយុ​១០ ឆ្នាំមាន​ឪពុក​ឈ្មោះ សុខ ចំរើន ម្ដាយ​ឈ្មោះ កែវ សុខា មាន​ទីលំនៅ​ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច មាន​មុខរបរ​លក់ដូ​រ នៅក្នុង​សាលា​វិទ្យាល័យ​កើតហេតុ​ខាងលើ។ មុន​ពេល​កើតហេតុ​កុមារី​រងគ្រោះ​បាន​ទៅលេង​ស្រះ​ទឹក ក្នុង​វិទ្យាល័យ​ខាងលើ ជាមួយ​ក្មេងៗ មួយចំនួនទៀត ក្នុងពេលនោះ​ក្មេងស្រី​រងគ្រោះ​បាន​រអិល​ធ្លាក់ចូល​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់ ពេលនោះ​ក្មេងៗ ដែល​លេង​ទឹក​ជាមួយ ក៏បានរ​ត់​ទៅ ហៅ ឪពុកម្ដាយ​ដែល​កំពុង​ទៅ​លក់ដូរ នៅក្នុង​វិទ្យាល័យ តែ​ទម្រាំ​មនុស្ស​ចាស់​ទៅដល់ ហើយ​ចុះទៅ​រាវ ក​ឃើញ​កុមារី​រងគ្រោះ​នោះបាន​លង់ទឹក​ស្លាប់បាត់​ហើយ។

ក្នុង​ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ ឪពុកម្ដាយ​មិន​អស់ចិត្ត មក​ក៏បាន​នាំ​កុមារី​រងគ្រោះ ជាមួយ​សមត្ថកិច្ច ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច តែ​ត្រូវ​​​​គ្រូពេទ្យ​ប្រាប់ថា នាង​បាន​ស្លាប់​ទៅហើយ រួច​បានប្រគល់​សព​កុមារី​រងគ្រោះ ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្នុង​ក្តី​សោកស្តាយ​យ៉ាងខ្លាំង៕
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu