Ad Code

គណបក្ស​ប្រជាជន​កម្ពុជា បើ​ហ៊ាន​សន្យា​ហើយ គឺ​ត្រូវតែ​ធ្វើអោយបាន​ មិនមែន​សន្យា​ខ្យល់​នោះទេ



ភ្នំពេញ​ ៖ ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា បើ​ហ៊ាន​សន្យា​ហើយ គឺ​ត្រូវតែ​ធ្វើអោយបាន មិនមែន​សន្យា​ខ្យល់​នោះទេ​។​

ការបញ្ជាក់​បែបនេះ​រប​ស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​មិថុនា ខណៈដែល​លោក​ដឹកនាំ​ក្រុមការងារ ទៅ​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ស្តាប់​សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​បុរី​សន្តិភាព​២​ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍សែន​ជ័យ​។​

លោក​ឃួ​ង ស្រេង បាន​បន្ត​អោយដឹងថា នៅក្នុង​បុរី​សន្តិភាព​២​ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍សែន​ជ័យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​សមិទ្ធផល​ជាច្រើន ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ជា​មូលដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​ដែល​ពីមុន តំបន់​នេះ​គ្មានអ្វី​ទាំងអស់ តែ​មកដល់​ឥឡូវនេះ​បងប្អូន​មានផ្ទះ​សម្បែង​រស់នៅ​សមរម្យ​,​មាន​ទីផ្សារ​,មាន​ប្រព័ន្ធ​ទឹក​,​ភ្លើង​រដ្ឋ​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង​និង​សេវា​សុខភាព​ជាដើម​។​

នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​លោក​បាន​អញ្ជើញ​ចុះមក​ជួប​សំណេះសំណាល​និង​សួរ សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​សន្តិភាព​២​ និង​បាន​ពិនិត្យ​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​បងប្អូន​នៅ​សហគម​នេះ ដែល​កំពុងមាន​ការរីក​ចម្រើន​គួរកត់​សម្គាល់​ទាំង​សំណង់​លំនៅឋាន​,​ហេដ្ឋារចនាសម្ព័ន្ធ​​ក៏ដូចជា​ការ​រីកចម្រើន​លើ​ផ្នែក​ជីវភាព​រស់នៅ​រ​បស់បង​ប្អូន​ផងដែរ​។​

លោក​ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ខិតខំ​ធ្វើយ៉ាងណា​បង្កើត​ប៉ុស្តិ៍​សុខភាព​មួយ​ឲ្យ​បាន​នៅទីនេះ​ដោយ​ឲ្យ​សហគមន៍​ផ្តល់​ផ្ទះ​២​ល្វែង​សម្រាប់​បង្កើត​​ប៉ុស្ដិ៍សុខភាព​នេះ​នៅ​ចំ​កណ្តាល​សហគមន៍​ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​មក​ទទួល​សេវា​សុខភាព​។​

លោក​ក៏បាន​ណែនាំ​ឲ្យ​មានការ​ចាក់សាប និង​ដាក់​ប្រព័ន្ធ​លូ​នៅ​ចំណុច​ចំណត​រថយន្តក្រុង​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​។​ ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​អាជ្ញាធរ​ដែនដី​ នឹង​បន្ត​រៀបចំ​កែ​លម្អ​ផ្លូវ​បេតុង និង​ដាក់​ប្រព័ន្ធ​លូ​ក្នុង​សហគមន៍​បន្តទៀត​នៅក្រោយ​ការបោះឆ្នោត និង​ក្រោយពី​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​ការសន្យា​ធ្វើ​មិនមែន​សន្យា​ខ្យល់​នោះទេ​។​សហគមន៍​សន្តិភាព​២ មានការ​អភិវឌ្ឍ​​​មិន​ចាញ់​សហគមន៍​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ​ក្រោម​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ,​ការយកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ចុះ​ជាប់​ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ជាពិសេស​ទទួលបាន​កា​រ​ណែនាំ និង​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែង​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​។​

លោក​ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​ផ្តល់​ឱកាស​ជូន​សម្តេច​តេ​ជោ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​ឆ្ពោះទៅរក​ការអភិវឌ្ឍ​​​រីកចម្រើន​ខ្លាំងក្លា​បន្តទៀត​។​

សហគម​ន៍​សន្តិភាព​២ មាន​សហគមន៍​ប្រជាពលរដ្ឋ​ចំនួន​៨​សហគមន៍​ស្មើនឹង​២៥៥០​គ្រួសារ​ដែល​ភាគច្រើន​បងប្អូន​ប្រកប​របរ​លក់ដូរ​,​សេវាកម្ម និង​កម្មករ​រោងចក្រ​។​ បងប្អូន​ទាំង​ជាង​២​ពាន់​គ្រួសារ​នេះ​ភាគច្រើន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​បែប​មិន​រៀបរយ​ចេញពី​សហគមន៍​ដីក្រហម​,​សហគមន៍​​បឹងកក់ និង​១​ផ្នែក​ទៀត​មកពី​ប្រភព​ផ្សេងៗ​តាំងពី​ឆ្នាំ​២០០៦,២០០៩ និង​ឆ្នាំ​២០១០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu