Ad Code

គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ បង្កើត​អង្គការ សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី



ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា គ​.​ស​២០១៨ បាន​ដឹកនាំ​សហការី​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា ការងារ ជាមួយ​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា ដឹកនាំ​ដោយ លោក ម៉ុង ឬ​ទ្ធី លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ ព្រម​លើ​កិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី​។



ក្រសួង​បាន​ឲ្យ​ដឹង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​អង្គការ សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី គឺអាច​ចាត់ទុកថា​ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ធានា​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ក្នុង​ក្រប ខណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​របស់ រាជរដ្ឋាភិបាល​លើ​វិស័យ​ព្រៃឈើ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



សូម​បញ្ជាក់​ជូន​ថា កិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​ព្រៃឈើ​អាស៊ី ដែល​ហៅ​កាត់​ថា អា​ហ្វូ​កូ (AFoCO : Asian Forest Cooperation Organization) ត្រូវបាន​បង្កើត​ទ្បើង​ក្រោមរូបភាព​ជា​អង្គការ​អន្តររដ្ឋាភិបាល ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ព្រៃឈើ​ក្នុង​តំបន់ តាមរយៈ​កា​រប​ម្លែ​ង​គោលនយោបាយ និង​បច្ចេកវិទ្យា​ឲ្យ​ទៅជា​សកម្មភាព​ជាក់ ស្តែង​ក្រោម​បរិបទ​នៃ​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​អំពី​ការប្រែប្រួល អាកាសធាតុ ដោយមាន​ទីស្នាក់ការ​ក​ណ្តា​ល​របស់​អង្គការ​អា​ហ្វូ​កូ និង​លេខាធិការដ្ឋាន​មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ​។



មកដល់​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន ១០ បាន​ចុះហត្ថលេខា​រួចហើយ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី​នេះ ក្នុងនោះ​រួមមាន​៖ (១)​សាធារណរដ្ឋ​កូរ៉េ (២)​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ ទី​ម័​រ​ខាងកើត (៣)​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី (៤)​រាជាណាចក្រ​ប៊ូ​តង់ (៥)​សា​ធា រណ​រដ្ឋ​សង្គមនិយម​វៀតណាម (៦)​ព្រះរាជាណាចក្រ​កម្ពុជា​(៧)​រាជាណាចក្រ​ព្រុយ​ណេ (៨)​សាធារណរដ្ឋ​សហព័ន្ធ មី​យ៉ាន់​ម៉ា (៩)​ប្រទេស​ម៉ុង​ហ្គោ​លី និង (១០)​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។



សូម​ជម្រាបជូន​ផងដែរ​ថា ក្នុងចំណោម​ប្រទេស​ហត្ថលេខី​ទាំង​១០​ខាងលើ មាន​ប្រទេស​ចំនួន​៥​បានដាក់ តម្កល់​នូវ​លិ​ខិ​តូ​បក​រណ៍​នៃ​ការផ្តល់​សច្ចាប័ន​រួចហើយ ក្នុងនោះ​រួមមាន ៖ (១)​សាធារណរដ្ឋ​កូរ៉េ (២)​សាធារណ រដ្ឋ​សង្គមនិយម​វៀតណាម (៣)​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត (៤)​រាជាណាចក្រ​ប៊ូ​តង់ និង​(៥)​សា​ធារណ​រដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu