រតនគិរី ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង បានសម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនឯង ក្រោយពីទាស់សម្ដីបន្តិចបន្តួចជាមួយប្រពន្ធ។
ករណីចង.កខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការអូរប៉ាអរស្ថិតនៅភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
នគរបាលស្រុកអូរជុំ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ប៉ាន លុង អាយុ៣៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
នគរបាល បន្តថា ជនរងគ្រោះបានយកខ្សែពួរប្រវែង២ ម៉ែត្រកន្លះទៅចង.កជាប់នឹងដើមឈើ។ មូលហេតុ មានបញ្ហាជាមួយប្រពន្ធផឹកស្រាស្រវឹង ក៏ទៅធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនតែម្តង។
បន្ទាប់មកកម្លាំងជំនាញចុះទៅត្រួតពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកពិតប្រាកដមែន។
ក្រោយពីកម្លាំងជំនាញត្រួតពិនិត្យរួចរាល់ បានធ្វើលិខិតប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments