Ad Code

ហ្វីលីពីន​មាន​​បំណង​បំពាក់អាវុធ​ដល់​មេដឹកនាំ​សហគមន៍​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ និង​ថ្នាំញៀន



ក្រសួងមហាផ្ទៃ​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​គ្រោង​នឹង​ផ្តល់​កាំភ្លើងខ្លី​ដល់​មេដឹកនាំ​សហគមន៍​ដែលមាន​ឆន្ទៈ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ និង​គ្រឿងញៀន​ ប៉ុន្តែ​នេះ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា វា​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​បន្ថែមទៀត​ក្នុងការ​បង្ក្រាប​បង្ហូរឈាម​ដ៏​សាហាវ​។​

លោក​ប្រធានាធិបតី Rodrigo Duterte កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា គាត់​កំពុង​ពិចារណា​លើ​ការបំពាក់​អាវុធ​ដល់​មេដឹកនាំ​សហគមន៍​ឬ​គេ​ស្គាល់​ថា “​កា​ពី​តែ​ន Barangay” បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប៉ូលិស​និង​សហគមន៍​ស៊ើបការណ៍​។​

កាលពី​សប្តាហ៍​មុន គាត់​បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់​ការការពារ​ផ្នែក​ច្បាប់​ដល់ Barangay captain ដូចគ្នា​ដែល​គាត់​បានធ្វើ​ចំពោះ​ទាហាន​ឬ​ប៉ូលិស​ហើយ​ពួកគេ​នឹងមិន​ជាប់ពន្ធនាគារ​ទេ​ប្រសិនបើ​ពួកគេ​បាញ់សម្លាប់​ឧក្រិដ្ឋ​ជនសង្ស័យ​នៅក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ពួកគេ​។​

លោក Martin Dino អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ទទួលខុសត្រូវ​លើ Barangay ចំនួន ៤២,០០០​របស់​ប្រទេស​នេះ​បាន​និយាយថា កាំភ្លើងខ្លី​នឹងត្រូវ​បានផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​ឬ​ការទិញ​ជា​ឯកជន​ដែល​ត្រូវបាន​ឧបត្ថម្ភ​ប៉ុន្តែ​សម្រាប់តែ​កា​ពី​តែ​ន Barangay ណា​ដែល​មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប៉ុណ្ណោះ​។​

លោក Duterte បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា មន្ត្រី​សហគមន៍​រាប់ពាន់នាក់​បាន​ចូលរួម​នៅក្នុង​ពាណិជ្ជ​កម្មនេះ​ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​នោះទេ​។​

លោក Dino បាន​ប្រាប់​រ៉​យ​ទ័​រថា “​លក្ខខណ្ឌ​គឺថា កា​ពី​តែ​ន Barangay គួរតែ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​។ ប្រសិនបើ​គាត់​ទាក់ទង​ជាមួយ​ឧក្រិដ្ឋជន គាត់​នោះ​ហើយ​ដែល​នឹង​ត្រូវគេ​បាញ់សម្លាប់​”​។​

សង្គ្រាម​របស់លោក Duterte លើ​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន​គឺ​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​និង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​។​

ក្រុម​សកម្មជន​និង​គូប្រជែង​នយោបាយ​របស់លោក Duterte បាន​និយាយថា យុទ្ធនាការ​នេះ​គឺ​សំដៅលើ​អ្នកប្រើប្រាស់​និង​អ្នកដើរ​ទិញ​តូចតាច​នៅក្នុង​សហគមន៍​ក្រីក្រ​ហើយ​បាន​ចោទប្រកាន់​ប៉ូលិស​ថា​បានសម្លាប់​ជា​ប្រព័ន្ធ​លើ​ជនសង្ស័យ​ដែលជា​រឿយៗ​ផ្អែកលើ​ការ​ស៊ើបការណ៍​សម្ងាត់​ទន់ខ្សោយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​បាន​បដិសេធ​ហើយ​និយាយថា អ្នក​ដែល​ត្រូវបាន​សម្លាប់​ទាំងនោះ​គឺជា​អ្នកជួញដូរ​ថ្នាំញៀន​ដែល​តដៃ​ដោយ​ហិង្សា​ហើយ​បានធ្វើ​ឲ្យ​ប៉ូលិស​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បាញ់សម្លាប់​ពួកគេ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu