Ad Code

អភិបាល ​និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម ណែ​នាំអោយ​អ្នកបើកបរ ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ដឹក​កម្មករ មកជួប​សំណេះសំណាល​ជាស​ម្តេច​តេ​ជោ​នៅ​ថ្ងៃទី ៦ មិថុនា



កំពង់ចាម ៖ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ០១ មិថុនា ២០១៨​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ដើម្បី​ផ្សព្វផ្សាយ​អោយ​អ្នកបើកបរ ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ដឹក​កម្មករ មកជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី ៦ មិថុនា ខាងមុខនេះ​។​

មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​អោយ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ ទាំងអស់​មាន​ចំនួន​២២២​នាក់ មកពី​រោងចក្រ​ចំនួន​បី គឺ​រោងចក្រ​ខា​លីង​តុ​ន រោងចក្រ​ប្រាយ​ម៏​ស៊ូ និង​រោងចក្រ​ស្កា​យ​ណាយ នឹង​បាន​ជួប​សំណេះសំណាល​ជាមួយ សម្តេច​តេ​ជោ​ហ៊ុន សែន។ ដោយហេតុ​នេះហើយ ទើប​លោក​អភិបាល​និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម ចុះមក​ជួប​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងនេះ ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ធានា​រក្សា សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​ក្នុង​ការចត​រថយន្ត រួមទាំង ធានា​នូវ​សុវត្ថិភាព​កម្មករ​-​កម្ម​ការិនី ក្នុងការ​ដឹក​ជញ្ជូន សម្រាប់​ត្រៀម​កម្មវិធី​ទទួល​ជួប​សំណេះសំណាល​ជាមួយ កម្មករ​-​កម្ម​ការិនី នា​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី ៦ មិថុនា ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu