Ad Code

ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់​ បាន​សម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួន​ ដោយសារ​ខឹង​ប្តី​ញៀន​ថ្នាំ​ និង​ល្បែង​ កែ​មិន​ឡើង



សៀមរាប ​៖ ​ស្ត្រី​រូប​ស្រស់​សោភា​វ័យ​២២​ឆ្នាំ បាន​ចងក​សម្លាប់​ខ្លួនឯង​ចោល​ក្រុម​គ្រួសារ​នៅផ្ទះ​របស់​ខ្លួន ​ដោយសារតែ​ខឹង​ប្តី​ញៀន​ថ្នាំ ​និង​ញៀន​ល្បែង​និយាយ​មិន​ស្តាប់។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​០៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​ធ្វើ​អត្តឃាត (​ចងក​)​នេះ ​ជនរងគ្រោះ​ឈ្មោះ គឹម លក្ស្មី ភេទ​ស្រី អាយុ​២២ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។ សមត្ថកិច្ច​បន្ត​ថា​ មូលហេតុ​តាម​ការសាកសួរ​ក្រុម​គ្រួសារ​ទៅ​ថា ខឹង​ប្តី​លេងល្បែង ហាម​មិន​ស្តាប់។

បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​សព​រួច​ ក៏បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ឪពុក​របស់​សព​ បាន​បញ្ចេញ​នូវ​សារ​តាម​ហ្វេ​ស​ប៊ុក​ថា «ការ​សា្ល​ប់​របស់​កូនស្រី​ខ្ញុំ ឈឺចាប់​ដោយសារ​បាន​ប្តី​ចំ​ជា​អ្នក​ញៀន​ថ្នាំ កែ​មិន​ឡើង ចុងក្រោយ​កូន​ខ្ញុំ​សម្រេច​ចិត្ត​បញ្ចប់ជីវិត​ដោយ​ខ្លួនឯង​។​ សូម​កូន​ទៅកាន់​ឋាន​សុខ ជាតិ​ក្រោយ​សូម​ជួប​មនុស្ស​ល្អ មនុស្ស​មាន​សមត្ថភាព និង​មាន​ចិត្តធម៌ សម្រាប់​ជីវិត​កូន»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu